«សូមអបអរសាទរចំពោះនិស្សិតទាំងអស់ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ហើយជ័យលាភីនេះគឺពិតជាមានអត្ថន័យយ៉ាងសំខាន់សម្រាប់ជីវិតនិស្សិតម្នាក់ៗ និងបង្ហាញពីសមត្ថភាពរបស់ជ័យលាភីម្នាក់ៗ»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នេះនៅទីស្តីការក្រសួងបរិស្ថាន ក្នុងឱកាសជួបសំណេះ សំណាលជាមួយនិស្សិតអាហារូករណ៍ចំនួន ២៤ នាក់ដែលគ្រោងនឹងចាកចេញទៅបន្តការសិក្សាមុខជំនាញនានានៅប្រទេសចិននាចុងខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណរដ្ឋាភិបាលចិនដែលបានផ្តល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជាលើមុខជំនាញនានា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាឈរលើមូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្រដែលទទួលបានពីអាហារូបករណ៍នេះនឹងធ្វើឱ្យជីវិតរបស់ជ័យលាភីអាហារូបករណ៍កាន់តែមានភាពស្រស់បំព្រង និងជឿជាក់លើខ្លួនឯង ហើយជឿថានិស្សិតទាំងអស់នឹងអាចធ្វើបាន»។ ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ត្រូវបើកចំហនិងទទួលយកនូវចំណេះដឹងនិងបទពិសោធល្អៗថ្មីៗដែលពេលទៅសិក្សានៅប្រទេសចិនដើម្បីបង្កើនចំណេះដឹងនិងបទពិសោធសម្រាប់ខ្លួនឯងនិងជំនាញរបស់ខ្លួនដើម្បី«ចូលរួមកសាងកម្ពុជាជាផ្ទះរបស់យើងទាំងអស់គ្នា»។
ឯកឧត្តម សាយ សំអាល់ ក៏បានលើកទឹកចិត្តនិស្សិតទាំងអស់ឱ្យយកចិត្តទុកដាក់លើការកសាងបំណិនជីវិតដែលជាផ្នែកមួយយ៉ាងសំខាន់ធ្វើឱ្យជីវិតនិងជំនាញរបស់យើងកាន់តែមានតម្លៃខ្លាំង ដោយគូសបញ្ជាក់ថា៖«យើងត្រូវកសាងខ្លួនជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងបំពេញកាតព្វកិច្ចចំពោះជាតិនិងប្រជាជនឱ្យបានល្អ និងចូលរួមពូនជ្រុំឫសគល់សុខសន្តិភាពឱ្យកាន់តែរឹងមាំ និងផ្សារភ្ជាប់ជីវិតយើងជាមួយដំណើររបស់កម្ពុជា»៕

រូបថតដោយនាយកដ្ឋានផ្សព្វផ្សាយនិងព័ត៌មានបរិស្ថាន

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី