អាស៊ាន បាននិងកំពុងរៀបចំយុទ្ធសាស្រ្ត អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្រោយការរាលដាលជំងឺកូវីដ-១៩ ឲ្យមានភាពធន់នឹងកត្តាគម្រាមកំហែងពីខាងក្រៅ ជាអាទិ៍ជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ និងបញ្ហាភូមិសាស្ត្រនយោបាយ ក្នុងនោះវិស័យបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់។

នេះជាការឡើងរបស់ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា នៅក្នុងពេលអញ្ជើញជាអធិបតីបើកជាផ្លូវការ កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងស្ថាប័ន នៃបណ្តាប្រទេសអាស៊ាន ទាំង១០ រួមជាមួយតំណាងលេខាធិការអាស៊ាន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន នៅព្រឹកថ្ងៃពុធ ទី០៥ ខែតុលាឆ្នាំ២០២២ នៅខេត្តសៀមរាប។
ជាមួយគ្នានេះ ឯកឧត្តម ទិន ពន្លក បានបញ្ជាក់ថា រដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន បាននិងកំពុងយកចិត្តទុកដាក់លើ ការងារបរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។ល។ ទន្ទឹមនឹងនេះ មេដឹកនាំអាស៊ាន បាននិងកំពុងស្តារសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយឡើងវិញ ដែលផ្តោតសំខាន់ លើការផលិតនិងការប្រើប្រាស់ដោយចីរភាព រួមជាមួយសេដ្ឋកិច្ចវិលជុំ។
សូមបញ្ជាក់ថា ក្នុងនាមប្រធានអាស៊ាន ដែលបានកំណត់យុទ្ធសាស្រ្ត ក្រោមមូលបទ « អាស៊ានដោះស្រាយបញ្ហាប្រឈមជាមួយគ្នា» គឺប្រទេសកម្ពុជា កំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងសកល។
យុទ្ធសាស្រ្តចំនួន៧ ត្រូវបានដាក់ចេញសម្រាប់ការងារបរិស្ថានគឺ មានការអប់រំបរិស្ថាន ការគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ ទីក្រុងនិរន្តរភាព ការគ្រប់គ្រងសារធាតុគីមីនិងសំណល់ ប្រភពទឹក ការប្រែប្រួលអាកាសធាតុ និងការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ។

សមិទ្ធផលរបស់កម្ពុជា សម្រេចបាននាពេលកន្លងមក កម្ពុជាបានចូលរួមអនុវត្តនូវកិច្ចព្រមព្រៀងពហុភាគីស្តីពីបរិស្ថានជាច្រើន ជាពិសេសបានពង្រឹងការប្តេជ្ញាចិត្ត ធ្វើសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈនូវការដាក់ជូននូវរបាយការណ៍ជាតិស្តីពីការរួមចំណែកអនុវត្តអនុសញ្ញា ប្រែប្រួលអាកាសធាតុ (NDC) យុទ្ធសាស្រ្តរយៈពេលវែងស្តីពីអព្យាក្រឹត្យកាបូន និងធ្វើសកម្មភាព និងវិធានការសមស្រប ដើម្បីគ្រប់គ្រងប្លាស្ទិក និងសំណល់ កិច្ចសហប្រិបត្តិការក្នុងស្រុកនិងអន្តរជាតិ និងការកៀរគរធនធានដើម្បីគ្រប់គ្រងធនធានធម្មជាតិ រួមទាំង តាមរយៈហិរញ្ញប្បទានការបូន៕

ព័ត៌មានបន្ថែម

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ថ្ងៃ អង្គារ, 29 កញ្ញា, 2026 កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ