ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ បានអញ្ជើញថ្លែងបាឋកថាចែករំលែកបទពិសោធន៍ស្តីពីស្ថានភាពក្នុងប្រទេស និងអន្តរជាតិទៅដល់មន្ត្រីរាជការវ័យក្មេង និងមន្ត្រីទើបប្រឡងជាប់នៅទីស្តីការក្រសួងបរិស្ថាន។
 
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីព្រឹត្តិការនៃកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន និងកិច្ចប្រជុំនៅដាណាងនៃប្រទេសវៀតណាម រួមទាំងព្រឹត្តិការណ៍ដែលកើនឡើងក្នុងតំបន់មជ្ឈឹមបូព៌ា និងការវិវឌ្ឍផ្សេងៗទៀតក្នុងពិភពលោកទាំងមូល។
 
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីគោលបំណងនៃការធ្វើបាឋកថានេះ ថាគឺដើម្បីរាយការណ៍បង្ហាញ ពន្យល់ និងចែករំលែកពីសភាពការណ៍ដែលកំពុងកើនឡើងទាំងតំបន់ និងអន្តរជាតិ។
 
ឯកឧត្តមបានគូសបញ្ជាក់ថា៖ “ខ្ញុំមានកាតព្វកិច្ចរាយការណ៍ពីស្ថានភាពនយោបាយ និងការវិវឌ្ឍជូនមន្ត្រីរាជការដែលជាទំពាំងស្នងឬស្សី និងជាថ្នាក់ដឹកនាំនាពេលអនាគត”។
 
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា និន្នការពិភពលោកកំពុងមានការប្រែប្រួល និងកំពុងវិវឌ្ឍដែលយុវជន និងមន្ត្រីរាជការវ័យក្មេងគួរគប្បីត្រូវស្វែងយល់ និងតាមដានសម្រាប់ការរៀនសូត្រទាំងអស់គ្នា៕

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន