ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ប្រទេសបារាំង អ្នកជំនាញជាន់ខ្ពស់របស់សារៈមន្ទីរចំនួន២រូប រួមមានលោកស្រីសាស្ត្រាចារ្យបណ្ឌិត ហ៊ុល សុវណ្ណមោលី និងលោកសាស្ត្រាចារ្យបណ្ឌិត Denis Larpin បានមកបង្ហាត់ពីរបៀបប្រមូលសំណាកកេសរកូល ការរក្សាទុកសំណាក ការកំណត់អត្តសញ្ញាណប្រភេទកេសរកូល តាមបែបវិទ្យាសាស្រ្ត ដល់ក្រុមការងារកេសរកូលនៃក្រសួងបរិស្ថាន អ្នកសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអ្នកពាក់ព័ន្ធផងដែរ ចាប់ពីថ្ងៃទី ៧ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២២។ តាមរយៈកិច្ចសហការនេះ អ្នកជំនាញនៃសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ក៏នឹងបន្តជួយពិនិត្យ និងផ្តល់យោបល់បន្ថែមដល់ការរៀបចំសៀវភៅមគ្គទេសក៍បន្លែ និងឯកសារវិទ្យាសាស្រ្តសម្រាប់បោះពុម្ភផ្សព្វផ្សាយផ្សេងទៀត។

សូមជម្រាបផងដែរថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ នេះ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានធ្វើការប្រមូលនិងរក្សាពូជកេសរកូលព្រៃពីគ្រប់ រាជធានី ខេត្ត ជាពិសេសមកពីខេត្តព្រះសីហនុ កោះកុង កំពត សៀមរាប និងមណ្ឌលគិរី បានចំនួនប្រមាណ៥០០០សំណាក ស្មើនឹង ២១០ប្រភេទ និងបានកត់ត្រាចូលប្រព័ន្ធទិន្នន័យបានចំនួន១១៤ប្រភេទ។ ក្នុងនោះដែរមជ្ឈមណ្ឌលបានបញ្ជូនសំណាកចំនួន ២៣ប្រភេទ ទៅសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ដើម្បីកំណត់អត្តសញ្ញាណ និងកត់ត្រាក្នុងកំណត់ត្រាអន្តរជាតិ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ