នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ​ ចាន់​ សុម៉ាលី​ អនុរដ្ឋុលេខាធិការ បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីជំហររបស់កម្ពុជាសម្រាប់សន្និសីទកំពូលរដ្ឋភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៥ (UNCBD COP-15) នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការចូលរួមពី​ប្រតិភូនៃតំណាងក្រសួងស្ថាប័ន​ដែលត្រូវអញ្ជេីញចូលរួមសន្និសីទ​​ ទីប្រឹក្សានិងជំនួយការក្រសួងបរិស្ថាន​ យុវជន​ និងអ្នកពាក់ព័ន្ធសុបចំនួន​ជាង៣០រូប។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកព័ត៌មានអំពីបែបបទ នីតិវិធី និងកម្មវិធីពាក់ព័ន្ធនឹងសន្និសីទ​ UNCBD COP-15 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-១៩ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងម៉ុងរ៉េអាល់ នៃប្រទេសកាណាដា។​ តាមរយៈកិច្ចពិភាក្សា​ អង្គសិក្ខាសាលាក៏បានពិនិត្យ​ ផ្តល់យោបល់ និងឯកភាពលើការរៀបចំសេចក្ដីព្រាងជំហររបស់កម្ពុជា និងសេចក្តីថ្លែងការណ៍រួមអាស៊ាន​ សម្រាប់សន្និសីទ UNCBD COP-15 ដើម្បីបន្តដាក់ជូន និងស្នេីសុំគោលការណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ នាពេលខាងមុខ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ