ទេសចរណ៍ផ្សារភ្ជាប់សហគមន៍តំបន់ការពារធម្មជាតិ
ថ្ងៃ អង្គារ, 6 ធ្នូ, 2022អ្នកទេសចរណ៍អន្តរជាតិ៨នាក់ ចាប់អារម្មណ៍មកទស្សនាសត្វត្មាត ក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លិត ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃឆែប ស្ថិតក្នុងភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២២។
សហគមន៍តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លិត មានសត្វស្លាបជាច្រើនដូចជា ត្រយ៉ងយក្ស ទាព្រៃស្លាប ក្រៀល ត្រសេះ និង មៀម ជាពិសេសសត្វត្មាត និងជីវៈចម្រុះជាច្រើនប្រភេទ។
សត្វត្មាតចំនួនបីប្រភេទ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ គឺជាសត្វប្រភេទជិតផុតពូជបំផុតពីផែនដី កំពុងមានវត្តមាននៅកម្ពុជា ជាពិសេសនៅខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះ។
គួរបញ្ជាក់ផងដែរថា ត្មាតមានតួរនាទីសំខាន់របស់ពួកគេក្នុងការការពារ និងមើលថែរបរិស្ថាន។
ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

