ថ្ងៃទី២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ​២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី ម៉ារៀ សាហ្គ្រិន ឯកអគ្គរាជទូតស៊ុយ អែត ប្រចាំប្រទេសកម្ពុជាដឹកនាំគណៈប្រតិភូចូលជួប និងសំដែងការគួរសមនៅទីស្តីការក្រសួងបរិស្ថាន។

ថ្លែងក្នុងឱកាសនោះ លោកស្រីអគ្គរាជទូត បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលស៊ុយអែតចំពោះការបន្តកិច្ចសហប្រតិបត្តិការរយៈពេលយូរអង្វែងជាមួយរដ្ឋាភិបាលកម្ពុជាលើវិស័យបរិស្ថាន និងការពង្រឹងបន្ថែមលើ​កិច្ចសហការនានាដែល​បានសហការនាពេលកន្លងមក។

ជាការឆ្លើយតប​ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះជំហររបស់រដ្ឋាភិបាលក្រុងស្តុកខុម(Stockholm)​លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបរិស្ថានទាំងកិច្ចការពារ ការអភិរក្ស និង​ការ​ប្រែប្រួល​អាកាសធាតុ៕

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន