នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមនឹងមន្ត្រីជំនាញ បានទទួលជួបពិភាក្សាការងារជាមួយតំណាងអង្គការ Wild Earth Allies (WEA ) ប្រចាំនៅកម្ពុជាដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិនាពេលកន្លងមកនិងការពង្រឹងកិច្ចសហការថ្មីៗបន្ថែមទៀតក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃជាពិសេសពិនិត្យលើលទ្ធភាពនៃការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ពង្រឹងជីវភាពសហគមន៍ និងការជំរុញលើការផ្តល់ជម្រើសថ្មីៗជូនប្រជាសហគមន៍តំបន់ការពារធម្មជាតិដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយភាពស្មោះត្រង់ និងផ្លែផ្ការវាងក្រសួងបរិស្ថាននិងអង្គការ WEA។ ឯកឧត្តបានថ្លែងថាដោយកត្តាសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសពេញលេញក្នុងការអភិរក្សធនធានធម្មជាតិ និងមានភាពកាន់តែល្អប្រសើរ ហើយបច្ចុប្បន្ន កម្ពុជាបានឈានចូលរបត់ថ្មីទទួលបានចំណូលពីកិច្ចការអភិរក្សធនធានធម្មជាតិតាមរយៈការលក់ឥណទានការបូននិងទេសចរណ៍ធម្មជាតិក្រោមទិសស្លោក «រក្សាឈើឈរដើម្បីរកចំណូល»។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ