​ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ច ល្អម្ចាស់ផ្ទះកម្ពុជាមកដល់ភាពកក់ក្ដៅ» និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បាន​អំពាវនាវ​ដល់ជនរួមជាតិ ​និង​ដៃគូ​អភិវឌ្ឍន៍​ រួមគ្នា​លុបបំបាត់ ​ឬកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។​
​សម្តេច​តេ​ជោ ​បានមានប្រសាសន៍ថា​ រឿង​ប្លា​ស្ទិ​ក​ គឺជា​រឿង​ដែល​អាច​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ​នៅ ២០ឆ្នាំ, ៣០​ឆ្នាំ​ ឬ​ ៥០ឆ្នាំក្រោយ​ ។​
​ចំពោះ​កង្វល់​ដ៏​ធំ​នេះ​ សម្ដេចក៏បាន​​អំពាវនាវ​ដល់​ជនរួមជាតិ​ និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់​ ត្រូវ​បន្ត​រួមគ្នា​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ​របស់​យើង​ និង​ដៃគូ​អន្តរជាតិ ដើម្បី​កាត់បន្ថយ​នូវ​បញ្ហា​ប្រឈម​ ឬ​ឈានទៅ​លុបបំបាត់​បញ្ហា​ប្រឈម​នេះ ប៉ុន្តែ ​ការឱ្យ​លុបបំបាត់​ទាំងស្រុង ជាការ​លំបាក​ណាស់ ។ ​
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​ប្លាស្ទិ​ក មិនគួរ​ឲ្យ​កើតមាន​នៅក្នុង​សមុទ្រ ទន្លេ ព្រែក បឹង​បួស​នោះទេ​៕

ប្រភព: AMS

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ថ្ងៃ ព្រហស្បតិ៍, 3 កញ្ញា, 2026 រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31