«ការអភិរក្សជីវៈចម្រុះ និងជីវសុវត្ថភាព» គឺជាប្រធានបទរងទី៤ចុងក្រោយនៃ «សិក្ខាសាលាទី៣ស្តីពីការគ្រប់គ្រងការអភិវឌ្ឍដោយចីរភាព» ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយ
ចីរភាព នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ សម្របសម្រួលដោយ
ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងឯកឧត្តម កែន សេរីរដ្ឋា អគ្គលេខាធិការរង។

អង្គសិក្ខាសាលាបានពិនិត្យលើវឌ្ឍនភាពនៃការតាក់តែងគោលនយោបាយស្តីពីការទូទាត់ថ្លៃសេវាកម្មប្រព័ន្ធ
អេកូឡូស៊ីនៅកម្ពុជា, ជំហានឆ្ពោះទៅការបង្កើតសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិរាជធានីភ្នំពេញ, និងវឌ្ឍនភាពនៃការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ។

ក្នុងរយៈពេល១ថ្ងៃពេញ អង្គសិក្ខាសាលាបានពិភាក្សាលើសេចក្តីព្រាងអនុសាសន៍ជាច្រើនចំណុច សម្រាប់ដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ពិនិត្យនិងសម្រេច។ ផ្អែកលើអនុសាសន៍ទាំងនេះ អគ្គលេខាធិការដ្ឋាននឹងរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលវែង ព្រមទាំងកំណត់អាទិភាពសំខាន់ៗចំពោះមុខ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ក៏ដូចជាការកៀរគរធនធាន និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍។

ជាចុងក្រោយ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានធ្វើការបូកសរុប និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានទាំងអស់ចំណុះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនក្នុងឆ្នាំ២០១៧ ទទួលបានលទ្ធផលគួរជាទីមោទនៈ។

ព័ត៌មានបន្ថែម

កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី