ថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ នាទីក្រុង Libreville ប្រទេស Gabon ក្នុងឱកាស នៃកិច្ចប្រជុំកំពូល One Forest Summit ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបប្រជុំជាមួយឯកឧត្តម Christophe Bechu, Minister of Ecological Transition, France និងបណ្តារដ្ឋមន្ត្រីជាច្រើនទៀត ដើម្បីផ្តួចផ្តើមបង្កើតនូវ «សម្ព័ន្ធភាពនៃប្រទេសមានព្រៃឈើ» ក្នុងគោលបំណងពង្រឹងការប្រើប្រាស់ផល និងអនុផលព្រៃឈើប្រកប ដោយនិរន្តរភាព និងពង្រីកឧស្សាហកម្មឈើដាំដើម្បីបង្កើនឳកាសសេដ្ឋកិច្ចឱ្យកាន់តែប្រសើរ។

ក្រសួងបរិស្ថាន បានគាំទ្រនូវគំនិតផ្តួចផ្តើមនេះ ដោយពិនិត្យថា ការចូលរួមក្នុងសម្ព័ន្ធភាពនេះ នឹងផ្តល់ផលប្រយោជន៍បន្ថែម ដល់ប្រទេសកម្ពុជាយើង ដែលបាននិងកំពុងអនុវត្តរួចមកហើយ តាមរយៈការបង្ហាត់បង្រៀនប្រជាសហគមន៍ឱ្យចេះ ប្រើប្រាស់និងកែច្នៃអនុផលព្រៃឈើ ដែលជាផលិតផលនាំចេញ នៅនឹងកន្លែង។ ម៉្យាងទៀត ចំពោះឧស្សាហកម្មឈើដាំ កម្ពុជាក៍បានអនុវត្តនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងក្រចេះ ដែលបានចូលរួមក្នុងការបង្កើនឳកាសសេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាសហគមន៍៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ