ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន បានផ្តល់អនុសាសន៍អគ្គនាយកដ្ឋានគាំពារបរិស្ថានត្រូវបន្តរៀបចំលិខិតបទដ្ឋាន និងជំរុញការអនុវត្តអនុក្រឹត្យដែលមានស្រាប់។  នៅក្នុងនោះឯកឧត្តម រដ្ឋមន្ត្រី បានស្នើឱ្យអគ្គនាយកដ្ឋានគាំពារបន្តរៀបចំបទដ្ឋានគតិយុត្តចាំបាច់នានាបន្ថែមទៀត ជាពិសេសត្រូវខិតខំបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងបន្តពង្រឹងអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រង់ថង់ប្លាស្ទិក និងការបន្តជំរុញការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រង់សំរាម សំណល់ទីប្រជុំជន អនុក្រឹត្យស្តីពីការគ្រប់គញងសំណល់បរិក្ខាអគ្គិសនី និងអេឡិចត្រូនិក និងអនុក្រឹត្យស្តីពីការបង្កើតមូលនិធិបរិស្ថាន និងសង្គមឱ្យមានប្រសិទ្ធភាព។

បន្ថែមពីនេះ អគ្គនាយកដ្ឋានជំនាញត្រូវពន្លឿនការរៀបចំសេចក្តីព្រាងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងគុណភាពខ្យល់ និងផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងសំណល់ និងបន្តយកចិត្តទុកដាក់សម្របសម្រួលការប្រើប្រាស់«កញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន» សម្រាប់អន្តរាគមន៍លើការងារគ្រប់គ្រងសំណល់រឹង រាវ តាមក្រុងគោលដៅទាំង២៦ ឱ្យមានប្រសិទ្ធភាព និងគណនេយ្យភាព រួមទាំងបន្តយកចិត្តទុកដាក់ពិនិត្យ ផ្តល់យោបល់ និងឆ្លងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។

ជាការកត់សំគាល់ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យមន្ត្រីជំនាញបង្កើន និងពង្រឹងសកម្មភាពចុះត្រួតពិនិត្យ តាមដាន និងធ្វើអធិការកិច្ចប្រចាំនូវការបំពុលបរិស្ថាន នៅតាមប្រភពបំពុលនានា រួមទាំងពិនិត្យលទ្ធភាព និងការកៀគរធនធាន សម្រាប់បំពាំក់បន្ថែមនូវឧបករណ៍ពិសោធន៍ចាំបាច់នានា និងសម្រាប់បណ្តុះបណ្តាលធនធានមនុស្សដើម្បីពង្រឹង និងពង្រីកសមត្ថភាពការងារមន្ទីរពិសោធន៍៕

 

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី