កិច្ចប្រជុំស្តីពី “ការឆ្លើយតបអន្តរស្ថប័នរួមគ្នាលើបទល្មើសបរិស្ថាននិងការគំរាមកំហែងជីវសាស្ត្រ” បានរៀបចំឡើង នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៣ ដោយផ្តោតសំខាន់លើគោលបំណងចំនួន ៣៖

១) ហានិភ័យជីវសាស្ត្រឆ្លងដែន
២) កាលានុវត្តភាពនិងបញ្ហាប្រឈមក្នុងការកសាងភាពជាដៃគូរវាងអ្នកពាក់ព័ន្ធ
៣) ធនធានសម្រាប់អនុវត្តនៅក្នុងប្រទេសមហាអនុតំបន់មេគង្គ GMS។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមាន អ្នកចូលរួមពី១០ប្រទេស តំណាងឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលក្នុងនោះ ប្រតិភូកម្ពុជាមានសមាជិក៧រូប និងបានពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៥វគ្គ៖

វគ្គ១)លំហូរទំនិញស្របច្បាប់ និងខុសច្បាប់ ឆ្លងកាត់ព្រំដែនប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ

វគ្គ២)បច្ចុប្បន្នភាពព័ត៌មានអំពី គោលនយោបាយនិងកម្មវិធីដែលនៅជាធរមាន

វគ្គ៣)សមត្ថភាព លទ្ធភាព និងភាពជាដៃគូ

វគ្គ៤)ការចូលរួមរបស់ស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធក្នុងការងារសុខមាលភាព មនុស្ស-សត្វព្រៃ-ប្រព័ន្ធអេកូឡូស៊ី និង

វគ្គ៥)ការបង្កើត ការចូលរួមធនធាន និងការពង្រីកភាពជាដៃគូនៅថ្នាក់ជាតិ ទ្វេភាគី និងពហុភាគី៕

 

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន