ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម Wilhelm Maximilian Donko ឯកអគ្គរាជទូតអូទ្រីស ប្រចាំប្រទេសថៃ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា និងប្រតិភូធុរកិច្ចអូទ្រីស
ថ្ងៃ ពុធ, 29 មិនា, 2023នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម Wilhelm Maximilian Donko ឯកអគ្គរាជទូតអូទ្រីស ប្រចាំប្រទេសថៃ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា និងប្រតិភូធុរកិច្ចអូទ្រីស។ កិច្ចពិភាក្សាការងារបានផោ្ដតលើកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាស្អាត នវានុវត្តន៍ និងចីរភាព ជាអាទិ៍ការផលិតថាមពលវារីអគ្គិសនីទ្រង់ទ្រាយតូច ថាមពលជីវម៉ាស ជីវឧស្ម័ន ជីវឥន្ធនៈ និងអ៊ីដ្រូសែនបៃតង ព្រមទាំងការជំរុញឥណទានកាបូន ហិរញ្ញប្បទានបៃតង និងទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា។

ព័ត៌មានបន្ថែម
ថ្ងៃ ពុធ, 18 វិច្ឆិកា, 2026
កម្ពុជា–ឡាវ ជំរុញកិច្ចសហប្រតិបត្តិការលើផ្នែគបរិស្ថាន និងពង្រីកសក្តានុពលសម្រាប់ទាញយកហិរញ្ញប្បទានអាកាសធាតុ។
