ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន នឹងរៀបចំ “ពិព័រណ៍កេសរកូល” ដើម្បីអបអរសាទរ វេទិកា កេសរកូលជាតិលើកទី៣ និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅប្រទេសកម្ពុជា” នៅផ្សារទំនើប Aeon 1 រាជធានីភ្នំពេញ ។

នៅចុងសប្តាហ៍នេះ ពោលគឺពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន នឹងរៀបចំ “ពិព័រណ៍កេសរកូល” ដើម្បីអបអរសាទរ វេទិកា កេសរកូលជាតិលើកទី៣ និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅប្រទេសកម្ពុជា” នៅផ្សារទំនើប Aeon 1 រាជធានីភ្នំពេញ ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.) និងដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញការជាតិ និងអន្តរជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ពិព័រណ៍កេសរកូលរៀបចំឡើងក្នុងគោលបំណង ដូចជា ទី១.លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ និងគុណតម្លៃនៃប្រភេទកេសរកូលព្រៃ និងរុក្ខជាតិនៅកម្ពុជាសំដៅជំរុញឱ្យមានការចូលរួម និងថែរក្សាធនធាន ធម្មជាតិ និងជីវៈចម្រុះពីសាធារណជន និងអ្នកពាក់ព័ន្ធ ទី២. ពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសគឺការកសាងបណ្តាញអ្នកស្រឡាញ់ប្រភេទកេសរកូលព្រៃដើម្បីចូលរួម និងគាំទ្រដល់ការការពារ និងការអភិរក្សកេសរកូលព្រៃកម្ពុជា ទី៣. ផ្ដល់ឱកាសដល់វិស័យឯកជនក្នុងការចូលរួមចំណែកក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា និងទី៤. ផ្សព្វផ្សាយអំពីភាពសម្បូរបែបនៃកេសរកូលព្រៃ រុក្ខជាតិគ្រឿងទេស បន្លែ និងផ្លែឈើ ដែលមានវត្តមាននៅកម្ពុជា។
បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងពិព័រណ៍កេសរកូល ក៏មានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលពូជបង្កាត់ រុក្ខជាតិកម្រ រុក្ខជាតិលម្អ ផលិតផលធម្មជាតិជាច្រើនប្រភេទ ក៏ដូចជាមានការបង្ហាញម៉ូតសម្លៀកបំពាក់លម្អដោយកេសរកូល ការសម្តែងល្ខោនស្បែកតូច និងការប្រគុំតន្ត្រីក្រុមតូច ដែលអនុញ្ញាតឱ្យភ្ញៀវជាតិ-អន្តរជាតិ សិស្ស និស្សិត និងសាធារណជន អាចចូលទស្សនាដោយសេរី ។

ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់បន្ថែមថា នៅក្នុងពិព័រណ៍កេសរកូលនេះ មានការចូលរួមពីអ្នកលក់ផ្កា និងរុក្ខជាតិផ្សេងៗ ជាពិសេសជម្រើសនៃប្រភេទផ្កាកេសរកូលផ្សេងៗ។ ក្នុងនោះក្រសួងបរិស្ថាននឹងនាំយកកេសរកូលព្រៃមកចូលរួមបង្ហាញដែលបានសិក្សាស្រាវជ្រាវ និងបានកំណត់ប្រភេទចំនួន ជិត ២០០ប្រភេទ ដែលបច្ចុប្បន្ននេះ តាមការប៉ាន់ស្មានចំនួនកេសរកូលព្រៃមានប្រមាណជាង៥០០ប្រភេទ ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ ភ្នំបូកគោ និងនៅតាមបណ្ដាខេត្តផ្សេងៗទៀត៕

កញ្ញា វ៉ាន គីមសល់

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ថ្ងៃ ពុធ, 24 មិថុនា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Ecosphere និង Royal Group អំពីទីផ្សារឥណទានកាបូន និងក្របខ័ណ្ឌបញ្ជាក់ថាមពលកកើតឡើងវិញ
ថ្ងៃ ព្រហស្បតិ៍, 11 មិថុនា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Ecosphere និង Royal Group អំពីទីផ្សារឥណទានកាបូន និងក្របខ័ណ្ឌបញ្ជាក់ថាមពលកកើតឡើងវិញ
គណៈកម្មាធិការ​បានពិនិត្យលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងខេត្តព្រះសីហនុ និងកោះកុង
ថ្ងៃ ព្រហស្បតិ៍, 11 មិថុនា, 2026 គណៈកម្មាធិការ​បានពិនិត្យលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងខេត្តព្រះសីហនុ និងកោះកុង