រដ្ឋាភិបាលឥណ្ឌា​ បានប្រើប្រាស់ម៉ាស៊ីនកំចាត់ផ្សែងពុលនៅក្នុងទីក្រុងញ៉ូដេលី​ខណៈដែលផ្សែងពុលកំពុងបំពុលបរិយាកាសពាសពេញទីក្រុង។ អាជ្ញាធរក្រុង​រំពឹង​ថាវិធានការនេះនឹងអាចធ្វើឱ្យបរិយាកាសនៅក្នុងទីក្រុងមានភាពធូស្រាល។ ម៉ាស៊ីនបានបាញ់ផ្សែងទឹកយ៉ាងខ្លាំងឡើងទៅក្នុងបរិយាស។ ការចាត់​វិធានការ​នេះ​គឺ​ធ្វើឡើងខណៈដែលបរិយាកាសនៅទីក្រុងញ៉ូដេលីមានសារធាតុពុលដែល​អង្គការ​សុខភាពពិភពលោកបានហាមប្រាម។​

ម៉ាស៊ីននេះដែលមានរូបរាងដូចម៉ាស៊ីនផ្លុំសក់នេះ​ នឹងអាចដាក់ឱ្យដំណើរការ​ក្នុង​ពេល​​ឆាប់ៗនេះ ប្រសិន​បើការសាកល្បង​ទទួលបានជោគជ័យ។ អាជ្ញាធរ​គ្រោង​នឹង​ដាក់​ម៉ាស៊ីនប្រភេទថ្មីនេះ នៅតាមកន្លែងការដ្ឋាន និងកន្លែង​ជីករ៉ែដើម្បី​កំចាត់​ល្អង​ធូលី និងផ្សែងអព្ទ។ បើតាមការបញ្ជាក់ ម៉ាស៊ីននេះ មានតម្លៃ​ប្រហែល​៣ម៉ឺន​១ពាន់​ដុល្លារ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ