ទុងប្រផេះ ៖ មានឈ្មោះវិទ្យាសាស្ត្រ Pelecanus philippensis ជាប្រភេទសត្វ ជិតទទួលរងការគំរាមកំហែង (NT) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើនរស់នៅតាមតំបន់ បឹង ត្រពាំង តាមមាត់សមុទ្រ ស្ទឹងធំៗ វាលភក់ និងតំបន់វាលទំនាប ហើយមានបន្ទាយពងកូន តែមួយគត់នៅប្រទេសកម្ពុជាយើងគឺ តំបន់រ៉ាមសារព្រែកទាល់ នៃតំបន់បឹងទន្លេសាប ហើយក៏ជាកន្លែងបន្តពូជ ពង កូន ចុងក្រោយបំផុតរបស់សត្វប្រភេទនេះ នៅតំបន់អាស៊ីអាគ្នេយ៍យើង។
វាមានមាឌធំ ខ្លួនពណ៌សប្រផេះ ចំពុះធំវែង ដែលចំពុះក្រោមរាងជាថង់ និង មានអុជៗខ្មៅពាសពេញ ហើយភាគច្រើនវារស់នៅ និងបន្តពូជប្រមូលផ្តុំគ្នា និងរកចំណីជាហ្វូងនៅតាមតំបន់ទឹកជ្រៅ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ