ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី Rebekah BELL តំណាងអង្គការស្បៀង និងកសិកម្ម (FAO) ប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។

 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត  បានសំដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថានជាមួយអង្គការអង្គការFAO លើគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត រួមមានគម្រោងមូនិធិ អាកាសធាតុបៃតង និងមូលនិធិបរិស្ថានសកល ដើម្បីឆ្លើយតបនឹងការគ្រប់គ្រងធនធានធម្មជាតិការអភិរក្ស តំបន់ការពារ ការអភិរក្សជីវចម្រុះ ការបន្ស៊ាំទៅនឹងការប្រែប្រួល អាកាសធាតុ និង កម្មវិធី REDD+។

 

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហញរបៀបវារៈនៃសកម្មភាពការងារ ជាអាទិភាពរបស់ក្រសួងបរិស្ថាន ក្នុងរយៈ ពេលខ្លី ដែលផ្តោតជាសំខាន់លើសកម្មភាព ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមសាលារៀន ដែលមានសិស្សានុសិស្សចំនួន៣,៧លាននាក់ ការអភិវឌ្ឍសហគមន៍តំបន់ការពារតាមរយៈការបង្កើត របៀងទេសចរធម្មជាតិ និងប្រវត្តិសាស្រ្ត ជីវភាពសហគមន៍ និងបង្កើតសហគមន៍អព្យាក្រិតការបូន និង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

 

លោកស្រី Rebekah BELL បានគាំទ្រយ៉ាងពេញទំហឹង នូវរបៀបវារៈជាអទិភាពរបស់ក្រសួងបរិស្ថាន ដែលតែងតែសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថានក្នុងការរៀបចំគោលនយោបាយ ផែនការសកម្មភាព ក្នុងការអភិរក្ស ការពារព្រៃឈើ និងការកៀគរហិរិញ្ញប្បទានអាកាសធាតុពីប្រភពសំខាន់ៗ ហើយជា ការឆ្លើយតបទៅនឹងអាទិភាពរបស់រដ្ឋាភិបាល លោកស្រី Rebekah BELL បានបញ្ជាក់ថា FAO កម្ពុជា កំពុងរៀបចំក្របខណ្ឌកម្មវិធីប្រទេសថ្មី 2024 – 2028។

 

សូមបញ្ជាក់ជូនថា កិច្ចសហការណ៍រវាងក្រសួងបរិស្ថាន ជាមួយអង្គការ FAO គឺដើម្បីរៀបចំកម្មវិធីជាតិសម្រាប់មូលនិធិអាការធាតុបែតង កំណត់ស្ថាប័នជាតិឱ្យទទួលបានមូលនិធិផ្ទាល់ ពីមូលនិធិអាការធាតុបែតង និងគម្រោងកម្មវិធី REDD+៕

 

 

ព័ត៌មានបន្ថែម

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ថ្ងៃ អង្គារ, 29 កញ្ញា, 2026 កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ