រាប់ចាប់តាំងពីថ្ងៃចូលកាន់តំណែងមក នេះជាជំនួបលើកទី២ហើយ ដែលឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងប្រាប់ច្បាស់ៗ និងចំៗ ជូនចំពោះមន្រ្តីរាជការក្រោមឱវាទ ឱ្យធ្វើការតាមរបៀបបុរេសកម្ម ដើម្បីសម្រេចបាននូវសុក្រិតកម្មបរិស្ថានកិច្ច នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ។

 

ជាការគូសបញ្ជាក់បន្ថែម ពីឯកឧត្តមរដ្ឋមន្រ្តី ការធ្វើការងារបែបបុរេសកម្ម គឺត្រូវតែតាមដានការងារជាប្រចាំ តាមរយៈសេចក្តីសម្រេចនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាមន្រ្តីរាជការចាំបាច់ត្រូវអាន រៀន ឱ្យយល់ យកមកបំបែកធ្វើជាផែនការយុទ្ធសាស្រ្ត ហើយញែកឱ្យទៅជាផែនការសកម្មភាព សម្រាប់អនុវត្តឱ្យបានឆាប់រហ័ស បន្ទាប់មកតាមដានឱ្យជាប់ជាប្រចាំ និងដោយការទទួលខុសត្រូវខ្ពស់ ស្របតាមតួនាទីដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ជូនក្នុងងារជាឯកឧត្តម លោកជំទាវ ហើយជាថ្នាក់ដឹកនាំរបស់ក្រសួងផងដែរ ចាំបាច់ត្រូវតែការងារល្អ និងច្បាស់លាស់  មានភាពជាម្ចាស់ការលើការងារ ឯករាជ្យភាព  និងអធិបតេយ្យភាព ។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់លើពាក្យថា សុក្រឹតកម្មបរិស្ថានកិច្ច គឺជាកិច្ចការងារបន្តដែលមានពីមុន ហើយដែលមន្រ្តីរាជការក្រោមឱវាទទាំងអស់ ត្រូវបន្តធ្វើជាបន្តទៀត ដោយប្រសិទ្ធភាព និងប្រសិទ្ធផល ឈានឆ្ពោះទៅសម្រេចបានយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្រសួងបានដាក់ចេញហើយនូវយុទ្ធសាស្រ្តអាទិភាព រួមមាន កាត់បន្ថយប្លាស្ទិក ការដាំដើមឈើ ការគ្រប់គ្រងធនធានធម្មជាតិ សហគមន៍អព្យាក្រឹតកាបូន និងការប្រែប្រួលអាកាសធាតុ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព៕

 

 

 

 

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព
ថ្ងៃ ចន្ទ, 10 សីហា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព