មានសត្វព្រៃយ៉ាងហោចណាស់៣០ប្រភេទបានកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចដែលមួយចំនួន​ធំគឺជាសត្វក្នុងបញ្ជីនៃអង្គការអភិរក្សធនធានធ​ម្មជាតិអន្តរជាតិ (IUCN)។ នេះបើតាម​ការ​ស្រាវ​ជ្រាវ​នៃ​ក្រសួង​​បរិស្ថាន និងអង្គការជំនាញសត្វព្រៃWWF។

ក្នុងរបាយការណ៍ដដែល សត្វព្រៃដែលកំពុងលាក់ខ្លួន​រួម​មាន ដំរីអាស៊ី ខ្លារខិន ខ្លាពពក ឆ្មាព្រៃ ឆ្មាដាវ ខ្លាភ្ញីថ្មកែវ ទន្សោង ខ្ទីង ប្រើស រម៉ាំង ឈ្លូស ឆ្កែព្រៃ ឆ្កែ​ចចក ទោច ថ្ពាល់លឿង ស្វាកន្ទុយស ស្វាព្រាម ស្វាអង្កត់ ស្វាក្តាម បក្សីត្រយ៉ងយក្ស ត្រយ៉ងចំកំកស ទាព្រៃ​ស្លាបស  ក្ងោក ត្មាតភ្លើង ត្មាតត្នោត ត្មាតប្រផេះ ក្រពើត្រី ក្រពើភ្នំ អណ្តើកព្រេច អន្សងជាដើម។

ដែនជម្រកសត្វព្រៃភ្នំព្រេច មានទីតាំងស្ថិតនៅចន្លោះដែនជម្រកសត្វព្រៃស្រៃពក និង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា ហើយដែនជម្រកដែលមានផ្ទៃដីប្រមាណជាង២ម៉ឺនគីឡូម៉ែត្រក្រឡានេះ ត្រូវបានបង្កើតឡើង​ដោយព្រះរាជ្យក្រឹត្យនៅឆ្នាំ​១៩៩៣។ ក្រៅតែពីដែនជម្រកសត្វព្រែដែលជាបណ្តុំនៃសត្វជាច្រើនប្រភេទ​ហើយ​នោះ ដែនជម្រកសត្វព្រៃភ្នំព្រេច ក៏មានសារសំខាន់ដ៏ធំធេងខាងផ្នែកវប្បធម៌ សេដ្ឋកិច្ច និងសង្គម សម្រាប់សហគមន៍មូលដ្ឋានដែលរស់នៅទីនោះ ពីព្រោះប្រជាពលរដ្ឋពឹងអាស្រ័យលើធនធានធម្មជាតិ​ក្នុង​ព្រៃ​ ហើយធនធាននៅក្នុងដែនជម្រកនេះផ្តល់ចំណូលជាច្រើនដល់គ្រួសាររបស់គេ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ