ឆ្មាព្រៃ(güiña wildcat)​របស់ប្រទេសឈីលីកំពុងបាត់បង់ជម្រកធម្មជាតិយ៉ាងខ្លាំងបំផុតខណៈ​ដែលព្រៃ​ត្រូវបាន​កាប់ដើម្បីធ្វើជាដីកសិកម្ម។ ជាមួយនឹងចំនួនដែលធ្លាក់ចុះ​គួរឱ្យកត់​សម្គាល់​នេះ វាត្រូវដាក់បញ្ចូលក្នុង​បញ្ជីសត្វ​ដែល​ងាយ​រងគ្រោះឈានទៅផុតពូជ។ យ៉ាងណាក៏ដោយ ការសិក្សាថ្មីមួយបានបង្ហាញថា ឆ្មាដែលមានរាងតូចជាងឆ្មាស្រុកនេះ​ អាច​រស់​នៅ​ក្នុង​តំបន់​កសិកម្ម​​របស់ប្រជាជនបាន ប៉ុន្តែគ្មានការ​សិក្សាណា​មួយ​ហ៊ាន​បញ្ជាក់​ពីភាព​សម្បូរ​បែប​លើចំណី​អាហារនោះទេ។

ឆ្មាព្រៃរបស់ឈីលីនេះ មានរាងតូចជាងឆ្មាស្រុករហូតដល់ពាក់កណ្តាល ហើយវារស់នៅក្នុង​តំបន់​ព្រៃរងទឹកភ្លៀង ដែលនៅម្តុំភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសឈីលី និងតំបន់​មួយ​​ចំនួនរបស់អាហ្សង់ទីន។ បច្ចុប្បន្ន ឆ្មាឈីលីនេះ មានត្រឹមតែ១ម៉ឺនក្បាលតែ​ប៉ុណ្ណោះ​នៅ​លើ​ពិភពលោក។ តាមរបាយការណ៍ជាក់លាក់មួយ ក្នុងរយៈពេល២៥ចុងក្រោយនេះ ព្រៃរង​ទឹក​ភ្លៀង​២/៣ឬ ៧៥% របស់ឈីលីត្រូវបានកាប់​បំផ្លាញ និងកាប់វាទទីសម្រាប់ដីកសិកម្ម៕

ប្រភព៖ http://www.bbc.com/news/science-environment-42738079

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ