«កាលពីមុន​ក្រពើភ្នំ ឬក្រពើត្រី ត្រូវបានគេប្រទះឃើញនៅទូទាំងតំបន់អាស៊ីអាគ្នយ៍ ប៉ុន្តែឥឡូវនេះ វាបាន​ផុតពូជ ឬស្ទើរតែផុតពូជពីប្រទេសភាគច្រើនទៅហើយលើកលែងតែកម្ពុជានោះទេ»។​នេះគឺ​ជា​ឯក​សារ​ស្រាវជ្រាវ របស់អង្គការ​WWF Cambodia។ មិនខុសពីសត្វកម្រដ៏ទៃទៀតទេដែលIUCN អង្គការ​សហ​ភាព​​អន្តរជាតិសម្រាប់ការអភិរក្សធនធានធម្មជាតិ​ចុះបញ្ជីក្នុងបញ្ជីក្រហម​ ជាប្រភេទ​កំពុង​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ ក៏ព្រោះតែល្មូនប្រភេទនេះ កំពុងប្រឈមទៅនឹងការគំរាមកំហែងពីការប្រមាញ់ និងការបាត់បង់​ជម្រក រួមទាំងការប្រែប្រួលអាកាសធាតុ។

នៅកម្ពុជាក្រពើភ្នំ ឬក្រពើត្រីនេះ បាននិងកំពុងរស់នៅក្នុងធម្មជាតិនៃតំបន់ជួរភ្នំក្រវាញ ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង តំបន់ទេសភាពឧទ្យានជាតិវីរជ័យ ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃទន្លេ​ស្រែពក។ តំបន់ទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់ល្មូនកម្រទាំងនេះក្នុងការរស់នៅព្រោះថាវាមាន​អាហារសម្បូរបែបដើម្បីចិញ្ចឹមជីវិត និងការជ្រកកោណ។

ក្រពើត្រី ឬក្រពើភ្នំ ដែលត្រូវបានគេរាប់បញ្ចូលនូវ Alligators, Caimans និងgharial ជា​ប្រភេទ​សត្វ​ក្រពើ​ដែល​មានរាងតូច ដោយកំពុងប្រឈមទៅនឹងការចាប់យកមកចិញ្ចឹមក្នុងកសិដ្ឋាន និងការបង្កាត់នៅក្នុង​អាងចិញ្ចឹម។ ក្រពើឈ្មោលពេញវ័យអាចលូតលាស់បានរហូតដល់ទៅប្រវែង៣ម៉ែត្រ ហើយក្រពើពេញវ័យ​ស៊ីត្រីភាគច្រើន ប៉ុន្តែវាក៏អាចស៊ីពពួកថលផលិកសត្វ ល្មូន និងថនិកសត្វដែលមានទំហំតូចៗផងដែរ៕

កូនក្រពើត្រីដែលជាប្រភេទជិតផុតពូជបំផុតនៅលើសាកលលោក។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ