ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាត្តឱ្យកញ្ញា Shomi Kim តំណាងប្រចាំប្រទេស នៃវិទ្យាស្ថានអភិវឌ្ឍបៃតងសកល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការផលិតជីវប្លាស្ទិក (Bio degradable plastic) នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្នុងជំនួបនេះ កញ្ញា Shomi Kim តំណាងប្រចាំប្រទេស នៃវិទ្យាស្ថានអភិវឌ្ឍបៃតងសកល បានថ្លែងអបអរសាទរជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងថ្លែងអរគុណ ដែលឯកឧត្តមផ្តល់ឱកាស ឱ្យកញ្ញាបានជួបសម្តែងការគួរសម និងពិភាក្សាលើប្រធានបទដ៏សំខាន់ លើការងារផលិតជីវប្លាស្ទិក (Bio degradable plastic) ដើម្បីរិតចំណងនៃកិច្ចសហប្រតិបត្តិរវាងក្រសួងបរិស្ថាន និង វិទ្យាស្ថានអភិវឌ្ឍបៃតងសកលកាន់តែល្អប្រសើរ ។

ជាមួយគ្នាផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកិច្ចសហការ រវាងវិទ្យាស្ថានអភិវឌ្ឍបៃតងសកលនិងក្រសួងបរិស្ថានរាប់ចាប់ពីឆ្នាំ២០១២មក ហើយឯកឧត្តមបានគូសបញ្ជាក់ទៀតថា ក្រសួងបាននឹងកំពុងអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” ជាមួយនឹងសិស្សានុ សិស្សប្រមាណជាង ១លាននាក់ហើយ នៅតាមសាលាក្នុងប្រទេសកម្ពុជា។ ជាជំហានបន្ទាប់ក្រសួងនឹងបន្តយុទ្ធនាការនេះ ជាមួយបណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជនថែមទៀត ។

កញ្ញា Shomi Kim បានអបអរចំពោះជោគជ័យក្នុងជំហានទី១ ដែលក្រសួងសម្រេចបាន ហើយវិទ្យាស្ថានអភិវឌ្ឍបៃតងសកលនឹងចូលរួមគាំទ្រលើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ តាមរយៈការផលិតជីវប្លាស្ទិក (Bio degradable plastic) ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីថ្លែងអំណរគុណចំពោះការគាំទ្រ ក្នុងភាពជាដៃគូ ហើយក្រសួងនឹងបន្តក្នុងភាពជាម្ចាស់នៃយុទ្ធនាការនេះ ដើម្បីសម្រេចបានគោលដៅរួមគ្នា ជាមួយវិទ្យាស្ថានអភិវឌ្ឍបៃតងសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលទី១នេះ ៕

 

         

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ