នៅថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន បានរៀបចំដំណើរទស្សនកិច្ចទៅកាន់តំបន់ការពារ ទេសភាពទំនាបខាងជើងបឹងទន្លេសាប ដែលជាតំបន់អភិរក្សសត្វខ្សឹប ដែលមាន ទីតាំងស្ថិតនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃការរៀបចំទិវាតំបន់ដីសើមពិភពលោកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងគោលបំណង ១. បង្ហាញពីសក្តានុពលលើវិស័យទេសចរណ៍ធម្មជាតិនៃតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប ២. បង្ហាញពីវត្តមានប្រភេទសត្វខ្សឹប និងប្រភេទសត្វសំខាន់ៗផ្សេងដូចជា៖ រនាលពណ៌ អកខ្មៅដីសើម ត្រដក់ធំ ត្រដក់តូច ទុងប្រផេះ ត្រយ៉ងចំកំកស ត្រយ៉ងខ្លួនរលោង ត្រយ៉ងខ្លួនស និងសត្វចាបដូនតា។ល។ និង ៣. បង្ហាញពីអត្ថប្រយោជន៍នៃតំបន់វាលស្មៅែដលប្រជា ពលរដ្ឋបាន និងកំពុងអាស្រ័យផលជាលក្ខណៈគ្រួសារ ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ