លោកស្រី Kristin PARCO ប្រធានបេសកកម្ម អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (International Organization of Migration-IOM)ប្រចាំកម្ពុជា បានថ្លែងថា អង្គការសហប្រជាជាតិ (United Nation-UN) សន្យាជួយគាំទ្រលើការងារអាទិភាពនានារបស់ក្រសួងបរិស្ថាន ។ លោកស្រី Kristin PARCO បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០២៣នេះ ក្រោយពេលដែលលោកស្រី ទើបបានបញ្ចប់កិច្ចប្រជុំរួមជាមួយ UN រួច។

ជាមួយគ្នានេះ លោកស្រីស្នើសុំការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីឱ្យមន្រ្តីគម្រោងរាយការណ៍លម្អិតអំពី គម្រោងការងារសិក្សាស្រាវជ្រាវស្តីពី បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលត្រូវការ កិច្ចសហការនិងការចូលរួមគាំទ្រផ្នែកបច្ចេកទេស ពីអ្នកជំនាញនៃក្រសួង បរិស្ថាន ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការគាំទ្រលើការងារអាទិភាពរបស់ក្រសួងបរិស្ថាន និងបានផ្តល់អនុសាសន៍ទៅកាន់ IOM ត្រូវធ្វើយ៉ាងណា ជួយបង្ខើចពេលវេលានៃការសិក្សាស្រាវជ្រាវឱ្យខ្លីជាងមុនដើម្បីឆាប់បានឆ្លើយតបលើការសិក្សាស្រាវជ្រាវនេះ អោយបានលឿន និងរហ័ស ទាន់សភាពការណ៍ ។ បន្ថែមពីនេះ IOM គួរតែគិតគូរផងដែរ លើសុវត្ថិភាពនៃការបម្លាស់ទីរបស់ធនធានមច្ឆាជាតិនៅក្នុងបឹងទន្លេសាប ពីព្រោះថាកន្លងមក IOM បានផ្តោតតែលើការចំណាកស្រុកដោយសុវត្ថិភាពរបស់មនុស្សប៉ុណ្ណោះ ។

លើសពីនេះ ឯកឧត្តមក៏បានផ្តោតលើយុទ្ធសាស្រ្ត ក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក ដែលក្រសួងបានដាក់ចេញនេះ នឹងបានស្នើឱ្យឈប់ប្រើថង់ប្លាស្ទិកតែ១ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ ក្នុងជំហានតំបូង។ ការស្នើបែបនេះ ងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ថង់ប្លាស្ទិក ហើយបន្ទាប់ពីពួកគាត់ទំលាប់ឈប់ប្រើថង់ប្លាស្ទិកបាន១ថ្ងៃហើយ នឹងឈានទៅបញ្ចប់ការប្រើប្រាស់ទាំងស្រុង នាពេលអនាគត។
ជាមួយគ្នានេះដែរ នៅតាមទីក្រុង ទីជនបទក្នុងប្រទេសកម្ពុជានឹងលែងមានសំណល់ប្លាស្ទិក ដែលជាការរួមចំណែកដល់ការធ្វើអោយទីក្រុងនិងជនបទស្អាត ទាក់ទាញទេសចរណ៍មកកម្សាន្តតាមតំបន់កម្សាន្តនានា ក្នុងនោះមានអេកូទេសចរណ៍ធម្មជាតិរបស់កម្ពុជាផងដែរ ។

លោកស្រី Kristin PARCO បានយល់ស្របចំពោះលើការលើកឡើងរបស់ឯកឧត្តមរដ្ឋ មន្ត្រី ហើយជឿជាក់លើការងារអាទិភាពរបស់ក្រសួងនឹងសម្រេចបានលឿន ឆាប់រហ័ស តាមរយៈយុទ្ធសាស្រ្ត Smart ដែលបានលើកឡើងមកនេះ ជាពិសេសលោកស្រី ជឿជាក់លើស្នាដៃដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ ព្រោះឯកឧត្តមជាអ្នកមានបទពិសោធន៍ ព្រមទាំងការច្នៃប្រឌិតខ្ពស់ និងបុរេសកម្ម ។

គួររម្លឹកជូនថា ការងារអាទិភាពរបស់ក្រសួងបរិស្ថានរួមមាន៖ ការគ្រប់គ្រងកាកសំណល់ ការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីឈានឆ្ពោះទៅរកការបង្កើនគម្របព្រៃឈើ ៦០% និងការលើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ៕

  

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី