ថ្ងៃទី០២ កុម្ភៈ ឆ្នាំ១៩៧១-ថ្ងៃទី០២ កុម្ភៈឆ្នាំ២០១៨ គឺជាខួប៣៧ឆ្នាំនៃការចុះហត្ថលេខាបង្កើតអនុសញ្ញាដីសើមអន្តរជាតិ អំឡុងពេលដែលពិភពលោកទើបតែប្រារព្ឋទិវាដីសើមអន្តរជាតិដំបូងកាលពីឆ្នាំ១៩៩៧ដើម្បីលើកកម្ពស់ស្តីពីតម្លៃនៃតំបន់ដីសើមដែលមានសារៈសំខាន់បំផុតសម្រាប់មនុស្សសត្វរុក្ខជាតិ និងភពផែនដី។ សម្រាប់កម្ពុជា ក្រសួងបរិស្ថានដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ឋពិធីនៅតាមទីតាំងផ្សេងៗគ្នាដើម្បីអប់រំផ្សព្វផ្សាយពីតម្លៃនៃតំបន់ដីសើម ដល់សាធារណៈជន ប្រជាសហគមន៍ ជាពិសេស សិស្ស និស្សិត យុវជនកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់តំបន់ដីសើមបួនកន្លែង ជាតំបន់រ៉ាមសារដែលមាន ផ្ទៃក្រឡា សរុប ៧៥.៩៤២ហិកតា ដែលស្ថិតនៅទីតាំងភូមិសាស្រ្ត និងប្រព័ន្ធ អេកូឡូស៊ី៣ផ្សេងៗគ្នា គឺតំបន់បឹងទន្លេ សាបតំបន់ទន្លេមេគង្គ និងតំបន់ឆ្នេរ ហើយបច្ចុប្បន្ននេះក្រសួង បរិស្ថាន បាននឹងកំពុងដំណើរការរៀបចំដាក់បញ្ចូល តំបន់ស្នូលស្ទឹងសែន នៃឋបនីយជីវមណ្ឌលបឹងទន្លេសាបដែលមានភូមិសាស្រ្តក្នុងខេត្តកំពង់ធំនេះជាតំបន់រ៉ាមសារទីប្រាំរបស់កម្ពុជា។

ក្រសួងបរិស្ថានដែលជាសេនាធិការរបស់រដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់តំបន់ស្តីពី “និរន្តរភាពតំបន់ដី សើមជាយក្រុង” ដែលសន្និសីទថ្នាក់តំបន់នេះមានការចូលរួមពីបណ្តាប្រទេសហត្ថលេខីចំនួន ១៧ ដោយបានធ្វើការ ចែក រំលែកនូវបទពិសោធន៍ ពិភាក្សាអំពីបញ្ហាជាអទិភាព និងគោលនយោបាយ ថ្មីៗ ដើម្បីការពារ និង ប្រើប្រាស់ធនធាន ធម្មជាតិតំបន់ ដីសើម នេះប្រកបដោយនិរន្តរភាព។ ទាំងនេះ គឺជាពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការចូលរួមជាអន្តរជាតិ ក្នុងការការពារនិងគ្រប់គ្រងតំបន់ដីសើមសម្រាប់ផល ប្រយោជន៍ មនុស្សជាតិ និងជីវចម្រុះ៕
រូបភាព៖ ហ្វេសប៊ុក

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី