ោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនពិភពលោក World Vision បានថ្លែងគាំទ្រការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដែលបានផ្តួចផ្តើមគំនិតជាវិជ្ជមាន ផ្លាស់ប្តូរឥរិយាបថកុមារ និងយុវជន តាមរយៈការផ្តល់ឱកាសឱ្យពួកគេបានចូលរួមក្នុងការកាត់បន្ថយថង់ប្លាស្ទិកនៅកម្ពុជា ។ ការលើកឡើងនេះ គឺនៅក្នុងជំនួបសម្តែងការគួរសមជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួង រសៀលថ្ងៃទី ១១ តុលា ឆ្នាំ២០២៣ ។

ជាមួយនឹងការថ្លែងឡើងនេះ លោកនាយកប្រតិបត្តិអង្គការទស្សនពិភពលោក បានបន្តថា ក្រោមកិច្ចសហការពីក្រសួងបរិស្ថាន និងអង្គការទស្សនពិភពលោកកន្លងមក បានសម្រេចនូវសមិទ្ធិផលជាច្រើនជូនទៅដល់ដៃប្រជាជនកម្ពុជា ជាពិសេសគម្រោងសហគមន៍តំបន់ការពារ Community Protected Area ស្ថិតនៅក្នុងខេត្តព្រះវិហារ ដែលបង្កើតឡើងតាំងពីឆ្នាំ២០០១ នឹងបានបន្តដល់បច្ចុប្បន្ន ក្រោមជំនួយពីប្រទេសអូស្ត្រាលី ។ លើសពីនេះ គម្រោងបានកែប្រែស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋឱ្យមានភាពប្រសើរតាម រយៈសេវាកម្មទេសចរណ៍ ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះអង្គការទស្សនពិភពលោក ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យបរិស្ថាន និងបានថ្លែងបញ្ជាក់ផងដែរថា សំណល់មិនមែនជាបញ្ហារបស់កម្ពុជាទេ គឺជាបញ្ហាសកល ដូចនេះការរួមចំណែកកាត់បន្ថយ ជាភាពចាំបាច់ ដើម្បីលុបបំបាត់សំណល់ប្លាស្ទិកនៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាពិសេសសំណល់ទាំងនេះ បានបំពុលទៅដល់មិនត្រឹមតែមនុស្សយើងទេ ប៉ុន្តែបំពុលទាំងធនធានធម្មជាតិ និងជីវចម្រុះនៅលើគោក និងក្នុងទឹកផងដែរ ។ ជាមួយគ្នានេះ ការយកចិត្តទុកដាក់លើការរៀបចំទុកដាក់ និងបែងចែកសំណល់ គឺជាការងារអាទិភាពត្រូវធ្វើរួមគ្នាជាមួយការអភិរក្សជីវចម្រុះ ដើម្បីឈានឈ្ពោះទៅទទួលបានភាពស្អាត ភាពបៃតង និងចីរភាព ៕

 

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ