ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍ និងជំរុញឱ្យគ្រប់អង្គការដៃគូក្នុង និងក្រៅស្រុកទាំងអស់ រួមចំណែកការងារអាទិភាពរបស់ក្រសួង ឈានទៅសម្រេចទិសដៅរួម ពង្រីកវិសាលភាពគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ការអភិរក្សជីវចម្រុះដោយចីរភាព ។ ការថ្លែងនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី ១១ តុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

នៅក្នុងជំនួបនេះ លោក អ៊ុ សូនី នាយកប្រតិបត្តិអង្គការ Conservation International ដែលមានស្នាក់ការនៅសហរដ្ឋអាមេរិក បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពី វឌ្ឍនភាពគម្រោង និងកិច្ចសហការក្នុងភាពជាដៃគូ ដែលរួមមាន តំបន់ការពារទេសភាពដីគោក និងការអភិរក្សតំបន់ទឹកសាប នៅក្នុងខេត្តគោលដៅដែលរួមមានជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃឡង់ និងឧទ្យានជាតិវ៉ឺនសៃ សៀមប៉ាង ។ ជាមួយគ្នានេះ នាយកប្រតិបត្តិអង្គការ CI ក៏បានគូសបញ្ជាក់ពីគម្រោងនៃកិច្ចសហការបន្ត លើការស្តារ និងសំអាតបឹងទន្លេសាបឡើងវិញ REDD+ អព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ការរៀបចំគោលនយោបាយ ការបន្ស៊ាំខ្លួននឹងការប្រែប្រួលអាកាសធាតុ និងការធ្វើឱ្យមានសេដ្ឋកិច្ចវិជ្ជមាននៅកម្ពុជា ។

ជាការបន្ថែម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានរួមចំណែកក្នុងវិស័យបរិស្ថានកន្លងមក ហើយឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យអង្គការដៃគូ ដែលអនុវត្តគម្រោងទាំងអស់ចាំបាច់ត្រូវមានការទទួលខុសត្រូវ និងបកស្រាយពន្យល់ជូនប្រជាពលរដ្ឋលើព័ត៌មានមួយចំនួនទាក់ទងនឹងព្រៃឈើ ខណៈដែលគម្រោងរបស់អង្គការ បាននឹងកំពុងអភិវឌ្ឍនៅក្នុងតំបន់គោលដៅទាំងនោះ ៕

   

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី