ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងជំរុញ និងស្វាគមន៍ចំពោះវត្តមានអង្គការដៃគូទាំងអស់ ដែលមានបំណងជួយលើកស្ទួយជីវភាពប្រជាសហគមន៍តំបន់ការពារ ដើម្បីការអភិវឌ្ឍដោយចីរភាព ។ ថ្លែងឡើងយ៉ាងដូច្នេះនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ជាមួយនាយកប្រតិបត្តិអង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ (Fauna and Flora International)។

ជាមួយគ្នានេះ លោក គ្រីស្ទាន តេឡេគី (Kristian Teleki) នាយកប្រតិបត្តិអង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ ប្រចាំប្រទេសកម្ពុជា (FFI – Cambodia) បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីជំរុញការងារស្នូល ស្តីពីប្លាស្ទិកសមុទ្រ (Marine Plastic) កាបូនខៀវ (Blue Carbon) ពីស្មៅសមុទ្រ និងព្រៃកោងកាង ការគ្រប់គ្រងតំបន់ការពារដែលមានស្រាប់ និង ការអង្កេតប្រភេទដើមឈើ ការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ការអនុវត្តគម្រោង REDD+ ការអនុវត្តគម្រោងអភិរក្សជីវចម្រុះឆ្លងដែននៅឧទ្យានជាតិវីរៈជ័យនៃប្រទេសកម្ពុជា

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាតាម រយៈយុទ្ធសាស្រ្តបញ្ចកោណក្នុងដំណាក់កាលទី១ ក្រសួងបានដាក់ចេញនូវអាទិភាព៣ចម្បង ហើយនៅក្នុងអាទិភាពនិមួយៗ គឺផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជានៅតាមមូលដ្ឋាន ។ លើសពីនេះ ចំពោះការអនុវត្តច្បាប់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការកាប់បំផ្លាញព្រៃឈើ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន និងមិនអនុញ្ញាតឱ្យមានការចរចារក្រៅប្រព័ន្ធច្បាប់ឡើយ ។

គួររម្លឹកជូនថា ការងារអាទិភាពទាំង៣ គឺទី១ ផ្តោតលើយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកជាមួយសិស្សានុសិស្ស ដែលមានការចូលរួមពីពួកគេប្រមាណ ១,៥លាននាក់ ។ អាទិភាពទី២ ការស្តារ និងដាំដើមឈើឡើងវិញ តាមរយៈការចែកជូនកូនឈើ ១លានដើម ដល់ប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ និងការទប់ស្កាត់បទល្មើសព្រៃដោយអនុលោមទៅតាមគោលការណ៍គតិយុត្ត ។ អាទិភាពទី៣ គឺនាំយកអាទិភាពទី១ និងទី២ ទៅចូលរួមជាមួយដៃគូរលើឆាកអន្តរជាតិ ដើម្បីជំរុញភាពស្អាត ភាពបៃតង ចីរភាព ដែលជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងសកល ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ