ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានអនុញ្ញាតឱ្យ សាស្រ្តាចារ្យ អេនដ្រេ ស្ពីហ្គែល Andre SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ដើម្បីបន្តកិច្ចសហការលើកកម្ពស់បរិស្ថានវិទ្យា ការស្រាវជ្រាវ និងតាមដានជំងឺសត្វ សុវត្ថិភាពចំណីអាហារ និងភាពស៊ាំថ្នាំសំលាប់មេរោគ នៅទីស្តីការក្រសួង នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ តុលា ឆ្នាំ២០២៣ ។

លោកសាស្រ្តាចារ្យ អេនដ្រេ ស្ពីហ្គែល Andre SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងជំនួបនេះ ជាមួយគ្នានេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិ ដើម្បីអនុវត្តសកម្មភាពវិទ្យាសាស្ត្រដែលពាក់ព័ន្ធនឹងសត្វព្រៃ បរិស្ថានវិទ្យា ការស្រាវជ្រាវ និងតាមដានជំងឺសត្វ សុវត្ថិភាពចំណីអាហារ និងភាពស៊ាំថ្នាំសំលាប់មេរោគ ដែលអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងកិច្ចសហការកន្លងមកលើវិស័យសុខភាពសាធារណៈដោយបានរួមចំណែកលើការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ពិនិត្យលើការការពារសុខមាលភាពរបស់មន្រ្តីឧទ្យានុរក្ស ដើម្បីកិច្ចការពារបរិស្ថាន។

គួររម្លឹកជូនថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៣ គឺជាស្ថាប័នស្រាវជ្រាវមិនស្វែងរកប្រាក់ចំណេញ ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលកម្ពុជា (MoH) ដែលមានមន្ទីរពិសោធន៍របស់ IPC សម្រាប់ការសិក្សា ឬការស្រាវជ្រាវទាំងឡាយណា ដែលពាក់ព័ន្ធនឹងការការពារជំងឺ និងការការពារសុខភាពសាធារណៈ ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ