ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងរយៈពេលនៃការរួមកិច្ចប្រជុំនៅទីក្រុងណៃរូប៊ីប្រទេសកេនយ៉ា ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានថ្លែងបញ្ជាក់ពីជំហរ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តពិធីសារម៉ុងរ៉េអាល់ និងវិសោធនកម្ម ជាពិសេសវិសោធនកម្មទីក្រុងគីហ្គាលី ដែលបានដាក់ឲ្យមានការត្រួតពិនិត្យនិងកាត់បន្ថយការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន ស្របតាមកតព្វកិច្ចភាគីនៃពិធីសារម៉ុងរ៉េអាល់ប្រកបដោយប្រសិទ្ធភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម ប៉ាក សុខារ៉ាវុត បានជួបពិភាក្សាជាមួយនឹងដៃគូអភិវឌ្ឍន៍មួយចំនួនរួមមានកម្មវិធីបរិស្ថានសហប្រជាជាតិ កម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ សម្ព័ន្ធប្រែប្រួលអាកាសធាតុនិងមន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋានថវិកាពហុភាគី ដើម្បីស្វែងរកជំនួយបច្ចេកទេសនិងថវិកាក្នុងការអនុវត្ដពិធីសារម៉ុងរ៉េអាល់ និងបានចូលរួមធ្វើជាវាគ្មិនក្នុងព្រឹត្តិការណ៍(Side Events)ចំនួនពីរ ដើម្បីចែករំលែកបទពិសោធន៍ពីការអនុវត្តផែនការសីតកម្មជាតិនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះកម្ពុជាត្រូវបានជ្រើសរើសជាសហសមាជិកគណៈកម្មាធិការប្រតិបត្តិ ជាមួយប្រទេសចិន និងប្រទេសឥណ្ឌា ដើម្បីសហការរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៩៣ ៩៤ និង៩៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដាសម្រាប់ឆ្នាំ២០២៣ និង ២០២៤ផងដែរ៕

 

 

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ