ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យសមាគមអភិរក្សដំរីខ្មែរអៃរាវត្តាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញការផ្សព្វផ្សាយផ្សារភ្ជាប់ដំរី ធម្មជាតិ និងជនជាតិដើម ក្នុងគោលបំណងលើកកម្ពស់វិស័យអេកូទេសចរណ៍ ខេត្តរតនគិរី ។ ជំនួបសម្តែងការគួរសមនេះ បានធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី ០៧ វិច្ឆិកា ឆ្នាំ២០២៣ ។

លោកស្រី ក្លេខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា បច្ចុប្បន្នសមាគមអៃរាវត្តាមានដំរីចំនួន ៤ក្បាល ក្នុងនោះរួមមាន ដំរីញី១ក្បាល ឈ្មោល២ក្បាល និងកូនដំរីញី១ក្បាលទៀតឈ្មោះ ណូអែល ទេវី។ ជាមួយគ្នានេះ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាបានស្នើសុំការគាំទ្របន្ថែមទៀតពីក្រសួងបរិស្ថានលើសកម្មភាពអេកូទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះឱ្យកាន់តែទូលំទូលាយថែមទៀត ។

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តីសូមគាំទ្រការអភិវឌ្ឍសកម្មភាពអេកូទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះក្រសួងបរិស្ថានសូមគាំទ្រទាំងស្រុង ហើយនឹងរៀបចំពិនិត្យមើលលទ្ធភាព ក្នុងការជួយជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍ដោយរបៀបណា ទៅទិសដៅណា ហើយតភ្ជាប់តំបន់ទេសចរណ៍ធម្មជាតិណាខ្លះទៀត ដើម្បីតភ្ជាប់ជារបៀងទេសចរណ៍ធម្មជាតិផង និងបង្កើនវិសាលភាពតំបន់ទេសចរណ៍ធម្មជាតិ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីបម្រើឱ្យវិស័យទេសចរណ៍កាន់តែមានភាពទាក់ទាញ ។

សូមរម្លឹកជូនថា សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការងារបរិស្ថាន ធនធានធម្មជាតិ អប់រំស្រាវជ្រាវ វប្បធម៌ប្រពៃណីខ្មែរ ដោយផ្តោតលើការងារសំខាន់ចម្បងចំនួន ៣គឺ ទី១. ជួយកិច្ចការអភិរក្សដំរីស្រុកនៅកម្ពុជាដែលប្រឈមនឹងការផុតពូជ ។ ទី២.ជួយលើកកម្ពស់វិស័យអេកូទេសចរណ៍នៅក្នុងតំបន់ធនធានធម្មជាតិ និងទី៣.បង្កាត់ពូជដំរីស្រុកឱ្យកើតកូនកើតចៅបានកាន់តែច្រើន ៕

   

ព័ត៌មានបន្ថែម

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ថ្ងៃ អង្គារ, 29 កញ្ញា, 2026 កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ