យុទ្ធសាស្រ្តចក្រក្រានឹងលើកកម្ពស់បរិស្ថានកម្ពុជាក្នុងរយៈពេល៥ឆ្នាំខាងមុខឱ្យរឹតតែមានភាពរីកចម្រើន សំដៅធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រិតកម្មបរិស្ថានកិច្ចដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងលើកកម្ពស់សេដ្ឋកិច្ចបៃតងឱ្យរឹតតែមានប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដ៏សំខាន់ដល់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើងកិត្យានុភាពប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីប្រកាសដាក់ឱ្យប្រើ ជាផ្លូវការយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ -២០២៨ និងយុទ្ធនាការផ្ទៃមេឃព័ណ៌ខៀវ និងការបញេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ២០៥០នៅកម្ពុជានៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា៖យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ បានរៀបចំឡើងក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ផ្តោតសំខាន់លើកម្លាំងបង្វិល៣ធំៗ គឺ (១) គោលនយោបាយ (២) រដ្ឋបាលឌីជីថល និង (៣) ការផ្សព្វផ្សាយ ដែលជាកម្លាំងចលកររុញនាវាកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តមបានលើកឡើងដោយបញ្ជាក់បន្ថែមថានៅក្នុងយុទ្ធសាស្រ្តចក្រាយើង ទី១គឺភាពស្អាត ដែលក្នុងនេះមានទាំងភាពស្អាតខាងលើមានខ្យល់ អាកាសធាតុ ភាពស្អាតផ្នែកខាងក្រោមមានដី ក្រោមដី និងផ្ទៃទឹក។ទី២ភាពបៃតងក្នុងនេះមិនត្រឹមតែបៃតងបរិស្ថានទេគឺនៅបៃតងទាំងសេដ្ឋកិច្ចផង។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងដែរថាក្នុងរយៈពេល៥ឆ្នាំខាងមុខទៀតតាមរយៈការអនុវត្តនូវយុទ្ធសាស្រ្តចក្រាបរិស្ថាននេះកម្ពុជាអាចនឹងក្លាយជាប្រទេសមួយដ៏ស្រស់ស្អាត គ្មានសំរាម ទាំងនេះដោយសារការចូលរួមពីសំណាក់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ និងភាគីពាក់ព័ន្ធបានចូលរួម។តាមរយៈយុទ្ធសាស្រ្តនេះវានឹងជួយទាក់ទាញដល់វិស័យទេសចរណ៍និងរួមទាំងការឈានទៅមុខលើវិស័យសេដ្ឋកិច្ច៕

   

ព័ត៌មានបន្ថែម

កម្ពុជាស្នើចំណុចគន្លឹះចំនួន ៣ ទៅកាន់អង្គការ High Seas Alliance ដើម្បីជំរុញចីរភាព និងការអភិរក្សបរិស្ថានសមុទ្រសកល នៅក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
ថ្ងៃ ពុធ, 28 តុលា, 2026 កម្ពុជាស្នើចំណុចគន្លឹះចំនួន ៣ ទៅកាន់អង្គការ High Seas Alliance ដើម្បីជំរុញចីរភាព និងការអភិរក្សបរិស្ថានសមុទ្រសកល នៅក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បង្ហាញកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ ក្នុងសន្និសីទបណ្តាភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) នៅប្រទេសអាមេនី
ថ្ងៃ ពុធ, 28 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បង្ហាញកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ ក្នុងសន្និសីទបណ្តាភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) នៅប្រទេសអាមេនី
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅប្រទេសអាមេនី
ថ្ងៃ អង្គារ, 27 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅប្រទេសអាមេនី