សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ និងវិស័យឯកជន ប្រមាណជិត២ពាន់នាក់ នៅក្នុងស្រុកជុំគីរី ខេត្តកំពត បានប្តេជ្ញាថា មិនប្រើប្រាស់ប្លាស្ទិក ដើម្បីចូលរួម ថែរក្សា និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន កើតចេញពីសំណល់ប្លាស្ទិក។ ការប្ដេជ្ញានេះ ធ្វើឡើងនៅក្នុងពិធីបើកយុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅស្រុកជុំគីរី ខេត្តកំពត នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន។

ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា សំណល់ប្លាស្ទិកបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងជីវិតមនុស្សសត្វ។ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា ការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ពិតជាមានសារៈសំខាន់ណាស់ ដូច្នេះហើយឯកឧត្តម បានសំណូម ពរ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ចូលរួមយ៉ាងហោច ណាស់ ក្នុងមួយសប្តាហ៍ ក្នុងមួយថ្ងៃមិនប្រើប្រាស់ប្លាស្ទិក និងពិសេសបន្តផ្សព្វផ្សាយដល់បងប្អូន សាច់ ញាតិ និងអ្នកនៅជុំវិញខ្លួនផងដែរ។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់រដ្ឋបាលស្រុក គណៈគ្រប់សាលារៀនទាំងអស់ ន្តអនុវត្តនូវយុទ្ធនាការខាងលើ ឲ្យបានជាប្រចាំ ដោយប្រើពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង «លាហើយប្លាស្ទិក» ។ ឯកឧត្តម រដ្ឋលេខាធិការ បានដកស្រង់ប្រសាសន៍ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីថា ការដែលយើងទាំងអស់គ្នា ជាពិសេសក្មួយៗសិស្សានុសិស្ស ចូលរួមអនុវត្តនូវយុទ្ធនាការនេះបានជាទៀងទាត់ នោះវានឹងក្លាយជាទម្លាប់ល្អ ដែលធ្វើឱ្យយើងកាត់បន្ថយ រហូតដល់ឈានទៅឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត។ យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា បរិស្ថានស្អាត ក៏កើតចេញពីការចូលរួមពីយើងទាំងអស់គ្នា។

នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ីវ ផេង អភិបាលរង នៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ថា យុទ្ធនាការនេះពិតជាមានសារៈសំខាន់ និងបានបំផុសនូវចលនាចូលរួមរបស់កុមារជំនាន់ក្រោយ ឲ្យមានការយល់ដឹង និងអនុវត្ត ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិក និងស្នើដល់សាលារៀន សហគមន៍ រោងចក្រ សហគ្រាស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋចូលរួម ឲ្យបានផុសផុល ក្នុងការបន្តចូលរួមអនុវត្ត យុទ្ធនាការនេះជាប្រចាំ ដើម្បីបរិស្ថានកម្ពុជាយើង។

សូមជម្រាបថា នៅស្រុកជុំគិរីថ្ងៃនេះ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមសាលារៀចំនួន៣២ រួមជាមួយព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សរុបទាំងអស់ចំនួន ១.៩០៤អង្គ/នាក់ ស្រី១.០២៤នាក់ បានប្រារព្វនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមសាលារៀងៗខ្លួន៕

default

default

default
default

 

ព័ត៌មានបន្ថែម

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ថ្ងៃ អង្គារ, 29 កញ្ញា, 2026 កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ