សិស្សានុសិស្សមកពីបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ជាង១៦០០នាក់ នៅក្នុងក្រុងបូកគោ ខេត្ត កំពត បានប្តេជ្ញាថា មិនប្រើប្រាស់ប្លាស្ទិក ដើម្បីចូលរួម ថែរក្សា និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន កើតចេញពីសំណល់ប្លាស្ទិក។ ការប្ដេជ្ញារបស់សិស្សានុសិស្សធ្វើឡើងនៅក្នុងពិធីបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅក្រុងបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា សំណល់ប្លាស្ទិកបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងជីវិតមនុស្សសត្វ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ពិតជាមានសារៈសំខាន់ណាស់ ដូច្នេះហើយឯកឧត្តម បានសំណូម ពរ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ចូលរួមយ៉ាងហោច ណាស់ ក្នុងមួយសប្តាហ៍ ក្នុងមួយថ្ងៃមិនប្រើប្រាស់ប្លាស្ទិក និងពិសេសបន្តផ្សព្វផ្សាយដល់បងប្អូន សាច់ ញាតិ និងអ្នកនៅជុំវិញខ្លួនផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវឲ្យសិស្សានុសិស្សទាំងអស់ ថែរក្សាបរិស្ថាន សំអាតអនាម័យ និងសំរាមក្នុងទីធ្លារសាលារៀន និងនៅផ្ទះ ឲ្យបានស្អាត តាមរយៈការរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ ឯកឧត្តមក៏បានជំរុញឲ្យតាមសាលារៀននីមួយៗប្រកួតប្រជែង បរិស្ថានបៃតង តាមរយៈការដាំដើមឈើ ឲ្យបានច្រើននៅក្នុងបរិវាណសាលារៀន ហើយមន្ទីរបរិស្ថានតាមខេត្តខិតខំ ជួយផ្ដល់ពូជឈើ នៅតាមសាលារៀន ដើម្បីធ្វើការដាំដុះឲ្យបានច្រើន។

សូមជម្រាបថា សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រមា ណជាង១៣ម៉ឺននាក់ នៅតាមបណ្តាក្រុងស្រុកទាំង៨ ព្រមទាំង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅនៅទូទាំងខេត្តកំពត មានសាលារៀន សរុប ចំនួន៤៣៨
បានជួបជុំរៀបចំយុទ្ធនាការព្រមគ្នា និងពិធីចុះអនុស្ស រណៈយោគយល់ រវាងក្រសួងបរិស្ថាន និង សមាគមកាយឫទ្ធីនារីកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា និង រដ្ឋបាលខេត្តចំនួន៦ គឺខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដើម្បីចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បាននិងកំពុងទទួលការគាំទ្រ និងការចូលរួម អនុវត្តពីគណៈគ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ នៃរាជធានីខេត្ត ជាបន្តបន្ទាប់។ គិតមកត្រឹមថ្ងៃទី១៩ ខែវិច្ឆិកានេះ គឺមានអ្នកស្ម័គ្រចិត្ត ចូលរួមក្នុងយុទ្ធនាការនេះសរុប ចំនួន៣លាន អង្គ/នាក់។ ក្នុងនោះលោកគ្រូ អ្នកគ្រូ មានចំនួន ជាង១១ម៉ឺននាក់ សិស្សានុសិស្ស សរុបចំនួនជាង ២,៨២៣,៥៣១ នាក់ នៃសាលារៀន ចំនួន ៦,៦១៩ សាលា និងកម្មករ/និយោជក ព្រះសង្ឈ និង ប្រជាពលរដ្ឋ នៅតាមបណ្តា រោងចក្រ សហគ្រាស វត្តអារាម និងសហគមន៍នានា៕

ព័ត៌មានបន្ថែម

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ថ្ងៃ អង្គារ, 29 កញ្ញា, 2026 កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ