អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជិត ២ពាន់នាក់ បានប្តេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកអោយខាងតែបាន យ៉ាងហោចណាស់ឈប់ប្រើប្លាស្ទិកឱ្យបាន១ថ្ងៃ ក្នុង១សប្តាហ៍ នឹងបន្តទៅ២ថ្ងៃ ទៅ៣ថ្ងៃ រហូតដល់បញ្ឈប់ការប្រើប្រាស់ប្លាស្ទិកទាំងស្រុងតែម្តង ក្រោយពីពួកគាត់បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលធ្វើឡើងនៅវិទ្យាល័យព្រះនរោត្តមរណឬទ្ធិ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃអាទិត្យទី១៩ វិច្ឆិកា ឆ្នាំ២០២៣ ។

សូមជម្រាបជូនថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅស្រុកទឹកឈូ ខេត្តកំពតនេះ មានការចូលរួមពី លោកអភិបាលរងស្រុក យុវជនកាយរិទ្ធិ កាកបាទក្រហម ស.ស.យ.ក.រដ្ឋបាលស្រុកនិងអជ្ញាធរឃុំ សហគមន៍យុវជនម៉ូស្លីម អធិការនគរបាល និងប៉ុស្តិ៍រដ្ឋបាល កងរាជអាវុធហត្ថស្រុក ប្រតិបត្តិការសឹករងស្រុក ប្រជាការពារ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួន១,៤៤៦នាក់ (ស្រី ៥២៦នាក់) ក្រោមអធិបតីភាពលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ។ លើសពីនេះ គណៈធិបតី និងអង្គពិធី រួមនឹងសិស្សានុសិស្សបានដាំដើមឈើ ១០០ដើមទុកជាអនុស្សាវរីយ៍ និងដើម្បីឱ្យបរិស្ថានក្នុងបរិវេណវិទ្យាល័យព្រះនរោត្តមរណឬទ្ធិ ស្រុកទឹកឈូមានភាពបៃតងស្រស់ ៕

 

ព័ត៌មានបន្ថែម

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ថ្ងៃ អង្គារ, 29 កញ្ញា, 2026 កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ