នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានវត្តមានចូលរួមពីឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន លោក អឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប សមាជិកក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន និងមន្ទីរជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍ យុវជនកាយឬទ្ធិ យុវជនកាកបាទក្រហម សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព សហភាពសម្ព័ន្ធយុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន៥០០នាក់។
ទិវានេះ ប្រារព្ធឡើងក្នុងគោលបំណង បំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រលាញ់ ថែរក្សាបរិស្ថាន និងជំរុញឱ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់សំណល់ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព រាជធានី-ខេត្តទូទាំងប្រទេស។
 
ជាមួយគ្នានេះដែរ កម្មវិធីនេះ ក៏មានការចូលរួមស្រែកជ័យឃោស ដើម្បីផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដោយប្រើពាក្យស្លោកថា៖
«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»
«យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា»
«លាហើយប្លាស្ទិក»
ដោយឡែក កាលពីរសៀលថ្ងៃទី២២ វិច្ឆិកា នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន និងវិទ្យាល័យហ៊ុន សែន ស្វាយធំ បានដាំដើមឈើដើម្បីឱ្យមានភាពបៃតងស្រស់ប្រកបដោយផាសុកភាព ជានិមិត្តរូប រួមនឹងការរៀបចំកម្មវិធីសំណួរចម្លើយយ៉ាងផុសផុលពីសិស្សានុសិស្សទាក់ទងនឹងការគ្រប់គ្រងសំណល់ និងធនធានធម្មជាតិ ផងដែរ៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសទីប្រឹក្សាបច្ចេកទេស និងមន្រ្តីរដ្ឋបាល ដើម្បីគាំទ្រការអនុវត្តកម្មវិធីពន្លឿនសកម្មភាពកាត់បន្ថយសារធាតុបំពុលកម្រិតខ្ពស់ (Super Pollutant Accelerator Programme)
ថ្ងៃ អង្គារ, 3 វិច្ឆិកា, 2026 សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសទីប្រឹក្សាបច្ចេកទេស និងមន្រ្តីរដ្ឋបាល ដើម្បីគាំទ្រការអនុវត្តកម្មវិធីពន្លឿនសកម្មភាពកាត់បន្ថយសារធាតុបំពុលកម្រិតខ្ពស់ (Super Pollutant Accelerator Programme)