ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងពិធីបើកសន្និសីទ (COP28) ជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ។ សន្និសីទកំពូលនេះមានការអញ្ជើញចូលរួមពីប្រតិភូនៃប្រទេសសមាជិកចំនួន១៩៦ រួមទាំងអ្នកដឹកនាំធុរកិច្ច យុវជន អ្នកវិទ្យាសាស្ត្រ ជនជាតិដើមភាគតិច អ្នកសារព័ត៌មាន អ្នកសង្កេតការណ៍ តំណាងស្ថាប័ន អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណជិត ៧០ ០០០នាក់។

នាឱកាសនៃពិធីបើកជាផ្លូវការនេះ ព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតេយ្យនៃប្រទេស United Arab Emirates ឯកឧត្តម António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងព្រះមហាក្សត្រ Charles III រួមជាមួយនឹងថ្នាក់ដឹកនាំពិភពលោកមួយចំនួនបានចូលរួមថ្លែងសុន្ទរកថា ប្រកបដោយខ្លឹមសារសំខាន់ៗ ដូចខាងក្រោម ៖
១-សិក្សានិងវាយតម្លៃនូវចំនួនឧស្ម័នផ្ទះកញ្ចក់សកល (Global Stocktake) ដើម្បីរក្សាឱ្យបាននូវកំណើនកម្តៅសកលត្រឹម១,៥ សង្សាសែលស៊ុស ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ
២-ជំរុញការកៀគរថវិកា ១០០ ០០០ លានដុល្លាក្នុងមួយឆ្នាំ ដើម្បីសកម្មភាពឆ្លើយតបនឹងការកាត់បន្ថយ និងការបន្សាំនៃការប្រែប្រួលអាកាសធាតុ


៣-ការជំរុញអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនិងប្រសិទ្ធភាពថាមពល
៤-ជំរុញមូលនិធិនៃការបាត់បង់និងខូចខាត ជួយដល់ប្រជាសហគមន៍ រងគ្រោះដោយការប្រែប្រែប្រួលអាកាសធាតុ
៥-ការបង្កើនចំណេះដឹង កសាងសមត្ថភាព, និងការផ្លាស់ប្ដូរបច្ចេកវិទ្យា ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ

សន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP28 នៅទីក្រុងឌូបៃឆ្នាំនេះ បានបង្ហាញអំពីប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអសកាសធាតុ ក្រោមពាក្យស្លោក «ធ្វើច្រើន និយាយតិច more actions, less words» ដែលខ្លឹមសារទាំងអស់នេះ ពិតជាស្របទៅនឹងការតាំងចិត្តរបស់រាជរដ្ឋាភិបាលស្តីពីថាមពលស្អាត និងការអភិវឌ្ឍដោយចីរភាព អនុលោមតាមការអំពាវនាវរបស់កម្ពុជា «និយាយផង ធ្វើផង» ដែលយើងកំពុងអនុវត្ត៕

 

ព័ត៌មានបន្ថែម

កម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិបង្កើនហិរញ្ញប្បទានអាកាសធាតុ និងរក្សាគោលដៅកំដៅ ១.៥ អង្សាសេ នៅក្នុងសន្និសីទ COP31 នៅប្រទេសទួរគីយ៉េ
ថ្ងៃ ពុធ, 18 វិច្ឆិកា, 2026 កម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិបង្កើនហិរញ្ញប្បទានអាកាសធាតុ និងរក្សាគោលដៅកំដៅ ១.៥ អង្សាសេ នៅក្នុងសន្និសីទ COP31 នៅប្រទេសទួរគីយ៉េ
កម្ពុជា–ឡាវ ជំរុញកិច្ចសហប្រតិបត្តិការលើផ្នែគបរិស្ថាន និងពង្រីកសក្តានុពលសម្រាប់ទាញយកហិរញ្ញប្បទានអាកាសធាតុ។
ថ្ងៃ ពុធ, 18 វិច្ឆិកា, 2026 កម្ពុជា–ឡាវ ជំរុញកិច្ចសហប្រតិបត្តិការលើផ្នែគបរិស្ថាន និងពង្រីកសក្តានុពលសម្រាប់ទាញយកហិរញ្ញប្បទានអាកាសធាតុ។
កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល