នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ មានការរៀបចំធ្វើបទបង្ហាញ ផ្សព្វផ្សាយពីអាហាររូបករណ៍ Australia Award scholarship (AAC) ដែលមានការចូលរួមធ្វើបទបង្ហាញដោយក្រុមការងារ IDP ក្នុងគោលបំណងចែករំលែកព័ត៌មានជូនដល់មន្រ្តីវ័យក្មេងក្រសួងបរិស្ថាន ដែលមានបំណងចង់សិក្សា នៅប្រទេសអូស្រ្តាលី និងប្រទេសញ៉ូសេឡែន។ កម្មវិធីនេះមានការចូលរួមជាអធិបតី ដោយ លោកជំទាវ ងិន លីណា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងចូលរួមពីមន្ត្រីវ័យក្មេង ក្រសួងបរិស្ថាន ដែលកម្មវិធីក៏ជាឱកាសដ៏ល្អមួយសម្រាប់មន្រ្តីរាជការចង់អភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជា ធនធានដ៏សំខាន់ដើម្បីចូលរួមអភិវឌ្ឍន៍ស្ថាប័ន និងប្រទេសជាតិ។

លោកជំទាវ ងិន លីណា បានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេសម្រាប់ក្រសួងបរិស្ថាន ដែលផ្តល់ឱកាសដល់មន្រ្តី ដែលមានលទ្ធភាពវ័យក្មេង បានចូលរួមសិក្សានៅក្រៅប្រទេស ដើម្បីបំពេញបន្ថែមទាំងជំនាញទូទៅ ជាពិសេសសិក្សាជំនាញលើវិស័យបរិស្ថាន ទាំងរយៈពេលវែង និងរយៈពេលខ្លី ។

គូសបញ្ជាក់ដែរថា ក្រសួងបរិស្ថានបានធ្វើទំនើបកម្មក្រសួង ដោយលើកកម្ពស់ទាំងធនធានមនុស្ស និង សមត្ថភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ការងារនៅក្នុងស្ថាប័នអោយមានភាពប្រសើរឡើង និងចូលរួម អោយមានប្រសិទ្ធិភាពក្នុងកិច្ចគាំពារបរិស្ថានផងដែរ៕

  

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន
ថ្ងៃ ព្រហស្បតិ៍, 8 តុលា, 2026 ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី លោក ចាន់ ឈុន ជំនួសលោក កើត សារឿន ដែលត្រូវដល់វ័យចូលនិវត្តន៍
ថ្ងៃ ពុធ, 7 តុលា, 2026 ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី លោក ចាន់ ឈុន ជំនួសលោក កើត សារឿន ដែលត្រូវដល់វ័យចូលនិវត្តន៍
UNICEF ថ្លែងកោតសរសើរនិងបន្តគាំទ្រយ៉ាងសកម្មដល់កម្ពុជា ឱ្យសម្រេចបាននូវគោលនយោបាយនិងយុទ្ធសាស្រ្តរបស់ខ្លួន
ថ្ងៃ ពុធ, 7 តុលា, 2026 UNICEF ថ្លែងកោតសរសើរនិងបន្តគាំទ្រយ៉ាងសកម្មដល់កម្ពុជា ឱ្យសម្រេចបាននូវគោលនយោបាយនិងយុទ្ធសាស្រ្តរបស់ខ្លួន