រដ្ឋបាល Digital របស់ក្រសួងបរិស្ថានបានផ្តើមដំណើរការសាកល្បងហើយ នៅក្នុងចំណោមថា្នក់ដឹកនាំរបស់ក្រសួង ដើម្បីជំរុញឱ្យប្រព័ន្ធការងាររដ្ឋបាលមានដំណើរការបានល្អ លឿនរហ័ស ចំណេញពេលវេលាជាងមុន និងទទួលបានព័ត៌មានជាក់លាក់អំពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ។ នៅក្នុងដំណាក់កាលទី១ នៃការដាក់ឱ្យប្រើសាកល្បងនេះ ក្រសួងទទួលបានភាពជោគជ័យឆ្លើយតបទៅនឹងដំណើរការការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ និងជាជំហានបន្ទាប់ក្រសួងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងចំណោមមន្រ្តីរាជការទាំងអស់ និងជាពិសេសមន្រ្តីឧទ្យានុរក្ស ។ ការប្រកាសនេះ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

លើសពីនេះ ដើម្បីជំរុញឱ្យនាវាបរិស្ថានសម្រេចបានស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលទី១នេះ ក្រសួងបរិស្ថានមានយុទ្ធសាស្រ្តចក្រាដែលជាត្រីវិស័យចង្អុលផ្លូវ និងជួយឱ្យសុក្រឹតកម្មបរិស្ថានកិច្ចសម្រេចបាន  តាមរយៈបន្ទះកងវិលផ្នែកខាងក្នុងចំនួន ៣គឺ គោលនយោបាយ រដ្ឋបាល និងផ្សព្វផ្សាយ ដែលកងវិលទាំងនេះ រុញឱ្យមានចលនាទៅលើកង៣ នៅផ្នែកខាងក្រៅ គឺភាពស្អាត ភាពបៃតង និងចីរភាព ហើយមុំទាំង៣នេះ បានធ្វើឱ្យក្រសួងសម្រេចបាននូវលទ្ធផលជាច្រើន ដែលក្នុងនោះមានការគាំទ្រ និងប្តេជ្ញាចិត្តពីប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៣លាននាក់ នឹងបានបន្តឥតដាច់នូវចរន្តនៃការគាំទ្រ ហើយកាន់តែធំឡើងៗជាលំដាប់ និងល្បីរន្ទឺនៅលើឆាកអន្តរជាតិ ៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី