នៅរសៀល ថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ ២០១៨ នេះ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម ដើម្បីពិនិត្យ និងពិភាក្សា អំពីការកំណត់តម្លៃមូលនិធិបរិស្ថាន និងសង្គម សម្រាប់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍នៅកម្ពុជា ដោយមានការចូលរួមផងដែរពីសមាគមក្រុមហ៊ុនផលិតស៊ីម៉ងត៍នៅកម្ពុជាដែលមានសមាជិកក្រុមហ៊ុនចំនួន៤ គឺ ក្រុមហ៊ុន CHIP MONG INSEE CEMENT CORPORATION, ក្រុមហ៊ុន Battambang Conch Cement Company ក្រុមហ៊ុន Kampot Cement Co., Ltd និងក្រុមហ៊ុន Cambodian Cement Chakrey Ting, Limited។ ឯកឧត្តមប្រធានអង្គប្រជុំបានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះមានគោលបំណងសំខាន់ គឺ កំណត់តម្លៃមូលនិធិបរិស្ថាន និងសង្គមប្រកបដោយ សមធម៌ ក្នុងក្របខណ្ឌរួមគ្នាគាំពារបរិស្ថានផង និងជួយឱ្យ អ្នកវិនិយោគិនក្នុងស្រុកអាចប្រកួតប្រជែងក្នុងទីផ្សារបានផង៕

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន