ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដែលមានសមត្ថភាពអាចបណ្តុះកូនឈើបានច្រើនជាង១លានដើម បានសាងសង់រួចជាស្ថាពរ និងត្រៀមបណ្តុះកូនឈើជូនប្រជាពលរដ្ឋកម្ពុជា យកទៅដាំដុះ និងប្រើប្រាស់តាមតម្រូវការ ដោយមានភ្ជាប់ជាមួយ App សម្រាប់តាមដានការលូតលាស់ សុខភាពកូនឈើ និងការណែនាំពីការដាំដុះដែរ។ នៅក្នុងដំណើរចុះពិនិត្យផ្ទាល់ ទីតាំងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តមបានថ្លែងឡើងថា លើសពីសមត្ថភាពផលិតកូនឈើបានជាច្រើនជាង១លានដើម ក្នុងមួយឆ្នាំ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នេះ នឹងក្លាយជាទីកន្លែងទាក់ទាញទេសចរឱ្យមកទស្សនា និងថតរូបលេង។

ជាមួយគ្នានេះ ក្រៅពីការរៀបចំផលិតថ្នាលជាជួរៗ ដែលលម្អដោយកូនគ្រប់ប្រភេទពេញដោយភាពបៃតងស្រស់ ថ្នាលនេះក៏មានរចនាបន្ថែមដោយមានដាំផ្កាក្រដាស និងផ្កាចំប៉ីអម និងមានសួនច្បារស្រស់ស្អាត ដែលផ្តល់ជាកន្លែងមានម្លប់ត្រឈឹងត្រឈៃសម្រាប់អង្គុយលេងកម្សាន្ត មានហាងកាហ្វេ មានបន្ទប់ទឹកអនាម័យ សម្រាប់ទេសចរគយគន់ទេសភាពបែបអេកូទេសចរណ៍របស់កម្ពុជា នៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ដែលមានភាពផ្សារភ្ជាប់ទៅនឹងតំបន់អេកូទេសចរណ៍ផ្សេងៗទៀត ដែលស្ថិតក្បែរតំបន់ភូមិសាស្រ្តមួយនេះ ឱ្យក្លាយជារបៀងទេសចរណ៍ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍដែលធ្វើឱ្យសហគមន៍មូលដ្ឋានមានជីវភាពល្អប្រសើរ និងមានភាពជាម្ចាស់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ។

សូមជម្រាបជូនថា អនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១នេះ ក្រសួងបរិស្ថានបានសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ចំនួន០៥ស្ថានីយ៍ ក្នុងនោះថ្នាលបណ្តុះកូនឈើតំបន់ទី១(៣ហិកតា)សាងសង់នៅក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ទី២នៅក្នុងស្រុកគូលែន ខេត្តសៀមរាប (១០ហិកតា) ទី៣. នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ(២០ហិកតា) ទី៤. នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី (១០ហិកតា) និងទី៥ នៅស្រុកកោះកុង ខេត្តកោះកុង (៣ហិកតា)៕
 

     

 

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា