នៅភូមិ បឹងកាឆាង ឃុំបាក់ខ្លង ស្រុកមណ្ឌលសិមា ខេត្តកោះកុង ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ឯកឧត្តម ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទីនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចែកធុងចម្រោះទឹក និងប្រព័ន្ធថាមពលដើរដោយពន្លឺព្រះអាទិត្យសម្រាប់អំពូល ភ្លើង និងបញ្ចូលអាគុយ ដល់ដៃប្រជាសហគមន៍នៃតំបន់ការពារ ធម្មជាតិបឹងកាឆាង។


ឯកឧត្តម ខៀវ បូរិន បានឱ្យដឹងថាការចែកសម្ភារៈទាំងនេះ បានមកពីគម្រោងរបៀងអភិរក្សជីវៈចម្រុះអនុតំបន់មហាមេគង្គក្រោមជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ក្នុងការលើកំពស់សុខមាលភាពគឺ ផឹកស្អាត ហូបស្អាត រស់នៅស្អាត។ ហើយព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្តដល់ប្រជាសហគមន៍ ក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ផ្សព្វផ្សាយដល់សមាជិកសហគមន៍ និងអ្នកពាក់ព័ន្ធនានា ពីសកម្មភាពគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងកាត់បន្ថយសម្ពាធដល់ការប្រើប្រាស់ធនធានធម្មជាតិក្នុងសហគមន៍។


ឯកឧត្តម មានប្រសាសន៍ដែរថា៖ ក្រសួង បរិស្ថានកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើការគ្រប់ គ្រងធនធានធម្មជាតិ ក្នុងការពង្រឹងប្រសិទ្ធភាពការងារគ្រប់ គ្រងបរិស្ថាន និងធនធានធម្មជាតិ ក្នុងគោលបំណង ដើម្បីធានានូវការលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តភាពនៃការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈសារាចរណែនាំរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈ ចម្រុះ និងការអភិវឌ្ឍដោយនិរត្តភាព។ ឯកឧត្តមបន្តថា៖ ធុងចម្រោះទឹកចំនួន ១០០ធុង ធុងស្តុបទឹក ១០០ធុង និងថាមពល ដើរដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់អំពូលភ្លើង និងបញ្ចូលអាគុយមួយឈុត មានសមត្ថភាពសាកអាគុយបាន ២០គ្រឿង ក្នុងមួយថ្ងៃ ហើយសម្ភារៈទាំងអស់នេះអាចរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាសហគមន៍បានមួយកំរិត ក្នុងការលើកតំកើនជីវភាពប្រជាសហគមន៍ឲ្យកាន់តែប្រសើរឡើង។ ហើយក្នុងនាមក្រសួងបរិស្ថាន ខិតខំរកគម្រោងជាដៃគូរនិងគៀងគរថវិការមកអភិវឌ្ឈន៍ប្រជាសហគមន៍រស់នៅក្នុងតំបន់ការ ពារធម្មជាតិ ក៍ប្រជាសហគមន៍រស់នៅក្នុងដែនជម្រកសត្វ ព្រៃ នានា ពិសេសប្រជាសហគមន៍រស់នៅតំបន់ការពារធម្មជារិអារ៉ែងជាដើម៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ថ្ងៃ ព្រហស្បតិ៍, 3 កញ្ញា, 2026 រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31