នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ​ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែក​ និងត្បូងឃ្មុំ​ និងមានការអញ្ជេីញចូលរួមពី ឯកឧត្តម​ ប៉ែន​ កុសល្យ​ អភិបាល​នៃគណ:អភិបាលខេត្តត្បូងឃ្មុំ​ ព្រមទាំងប្រតិភូក្រសួងបរិស្ថាន​ និងអាជ្ញាធរមូលដ្ឋាន​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល​ជាមួយសិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ នៅវិទ្យាល័យ​ ហេង​ សំរិនចក​ និងពិធីដាំបង្គោលសូឡាតាមបណ្តោយផ្លូវ៣៧០ ក្នុងស្រុកអូររាំងឪ​ ខេត្តត្បូងឃ្មុំ​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ​ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែក​ និងត្បូងឃ្មុំ បានមានប្រសាសន៍ថា បន្ថែមទៅលើសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ជូនប្រជាពលរដ្ឋស្រុកត្បូងឃ្មុំនាពេលកន្លងមកនៅក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីជាគិតគូរបន្ថែម ពីសុខសុវត្ថិភាព ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផង និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈតម្រូវការដឹកកសិផលនានា ទៅកាន់ទីផ្សារនៅពេលព្រលឹមស្រាងៗផង និងពេលរាត្រីផង សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានប្រគល់អំពូលសូឡាចំនួន៦១៤ដើម តាមរយៈ ឯកឧត្តមបណ្ឌិត​ជូនប្រជាពលរដ្ឋយើង ដូចនេះសូមប្រជាពលរដ្ឋចូលរួមថែរក្សាការពារទាំងអស់គ្នា ជាពិសេសសូមបន្តវប្បធម៌ ស្អាត និង បៃតង លម្អ ជាមួយសម្រស់អំពូលសូឡា នៅក្នុងភូមិយើង សហគមន៍យើង។

គួរបញ្ជាក់ថា សម្រាប់ការដាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវកៅស៊ូលេខ៣៧០ ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ គឺចាប់ផ្តើមពីផ្លូវជាតិលេខ១១ ស្រុកអូររាំងឪ ដល់ផ្លូវជាតិលេខ៧ ក្រុងសួង ឆ្លងកាត់២ស្រុក (អូររាំងឪនិងត្បូងឃ្មុំ) និង១ក្រុង(សួង) ក្នុងនោះ ស្រុកអូររាំងឪ ឆ្លងកាត់ភូមិសាស្ត្រឃុំគងជ័យ ឃុំទួលសូភី ឃុំចកនិងឃុំដំរិល។ ចំពោះស្រុកត្បូងឃ្មុំឆ្លងកាត់ ឃុំជីគរ និងឃុំមង់រៀវ និងដោយឡែកក្រុងសួង ឆ្លងកាត់ សង្កាត់សួង៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី