នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមជាអធិបតីក្នុងដាំកូនត្នោត ១៥០០ ដើម នៅសហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលៀង ដែលស្ថិតក្នុងភូមិកោះខ្ទម្ភ ឃុំធៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក ជៀប ប៊ុនអៀង អគ្គនាយករងចំណេះដឹងនិងព័ត៌មានបរិស្ថាន លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង អាផ្ញាធរមូលដ្ឋាន មន្រ្តីឧទ្យានុរក្ស ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត និងប្រជាសហគមន៍ជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ជំរុញឱ្យចូលរួមថែរក្សាបរិស្ថានឱ្យមានភាពស្អាត ភាពបៃតង ក្នុងសហគមន៍ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះ សសរស្ដម្ភទី២ «ភាពបៃតង» ដែលក្រសួងបរិស្ថានកំពុងជំរុញការចូលរួមសហការគ្រប់គ្រងធនធានធម្មជាតិ ការបណ្តុះដាមនិងកាចែកកូនឈើជូនសាធារណជនយកទៅដាំឆ្ពោះទៅគោលដៅសម្រេចបានកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃច្រើន នៅឆ្នាំ២០៥០ខាងមុខ។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ