ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យលើការកែសម្រួលប្លង់មេ និងកម្មវិធីអភិវឌ្ឍន៍គម្រោងវិនិយោគអភិវឌ្ឍន៍ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” របស់ក្រុមហ៊ុនសុខា អូតែលដែលមានការចូលរួមពីក្រសួងពាក់ព័ន្ធ(ក្រសួងទេសចរណ៍ ទីស្តីការគណៈរដ្ឋមន្ត្រី អាជ្ញាធរមូលដ្ឋាន…) និងភាគីក្រុមហ៊ុនជាដើម។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តរដ្ឋមន្ត្រីបរិស្ថាន បានស្តាប់ការពន្យល់បង្ហាញប្លង់អភិវឌ្ឍន៍ប្លង់មេរបស់ក្រុមហ៊ុនជារូបភាពគម្រូ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនសមី ត្រូវបង្កើតកិច្ចសហការជាមួយនឹងបណ្តាក្រុមហ៊ុនផ្សេងទៀតដើម្បីរួមគ្នាអភិវឌ្ឍក្នុងគម្រោងវិនិយោគក្នុងគោលបំណងឱ្យគម្រោងទាំងនោះលេចចេញជារូបរាងឱ្យបានឆាប់រហ័ស។

សូមបញ្ជាក់ថា ក្រុមហ៊ុនសុខា អូតែល ជួលដីសម្រាប់គម្រោងអភិវឌ្ឍន៍ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” លើផ្ទៃដីទំហំជាង១ម៉ឺន៨ពាន់ហិកតា ស្ថិតក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងព្រះសីហនុ។ គម្រោងអភិវឌ្ឍន៍ទាំងនោះរួមមានសណ្ឋាគារការសីណូ សណ្ឋាគារផ្កាយ៦ កន្លែងមើលទេសភាពភ្នំបូកគោ សួនកំសាន្ត កន្លែងសម្រាប់លំហែក្រៅផ្ទះ និងភោជនីយដ្ឋាន៕

   

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី