នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបំពេញទស្សនកិច្ចនៅក្រុមហ៊ុន វ័នរ៉ុដគ្រុប (ខេមបូឌា) ឯ.ក តបតាមការអញ្ជើញរបស់លោក Jiao Jinfeng នាយកប្រតិបត្តិក្រុមហ៊ុន។ គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីឈ្វេងយល់ពីការវិវឌ្ឍបច្ចេកវិទ្យាទំនើបនៃរថយន្តអគ្គិសនី (EV) ដែលប្រើប្រាស់ថាមពលស្អាត។

ការអញ្ជើញចូលរួមរបស់ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងបរិស្ថានក្នុងការជំរុញ និងលើកទឹកចិត្តដល់អ្នកវិនិយោគគម្រោងបៃតងនៅកម្ពុជា តាមរយៈការប្រើរថយន្ត EV ដែលជាការរួមចំណែកកាត់បន្ថយការសាយភាយឧស្ម័នកាបូនិច (Carbon Dioxide – CO2) ទៅក្នុងបរិយាកាស ដែលកត្តានេះនឹងនាំឱ្យខ្យល់នៅកម្ពុជាកាន់តែស្អាត និងបរិសុទ្ធ។

សកម្មភាពនេះ បានឆ្លើយតប និងចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅឆ្ពោះទៅរកប្រទេសមួយដែលមាន ភាពស្អាត ភាពបៃតង និងចីរភាព និងអព្យាក្រឹតកាបូន នាឆ្នាំ២០៥០៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ