នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន សហការជាមួយវិទ្យាសា្ថនសាគរសាស្រ្តចិន(NOTC) បានរៀបចំសិក្ខាសលាពិគ្រោះយោបល់សម្រាប់ថ្នាក់ក្រោមជាតិស្តីពី«ការរពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យកោះស្ថិតក្នុងដែនសមុទ្រកម្ពុជា»។

សិក្ខាសាលានេះដឹកនាំដោយឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងមានការចូលរួមពីលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងអភិបាលនៃគណៈអភិបាលខេត្តកោះកុង កែប កំពត មន្ទីរជំនាញខេត្តតំបន់ឆ្នេរ អង្គភាពការពារកោះឆ្នេរខេត្តទាំង៤ អង្គភាពនគរបាលការពារព្រំដែនទឹកទាំង៤ និងស្ថាប័នពាក់ព័ន្ធសរុប៥៥នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ ១. បង្ហាញលទ្ធផលសិក្សាប្រមូល ពត៌មានតាមបណ្តាកោះក្នុងភូមិសាស្រ្តដែនសមុទ្រខេត្តទាំងបួន នៃព្រះរាជាណាចក្រកម្ពុជា ២. ពិភាក្សា និងផ្ទៀងផ្ទាត់ទិន្នន័យ ពត៌មានអំពីឈ្មោះកោះ ចំនួនកោះ ទំហំកោះ ការវិនិយោគ ការប្រើប្រាស់ដី និងការអាស្រ័យផលកោះក្នុងភូមិសាស្រ្តដែនសមុទ្ររបស់បណ្តាខេត្តនីមួយៗ ៣.រៀបចំរបាយការណ៍បច្ចប្បន្នភាព ទិន្នន័យមូលដ្ឋានកោះសម្រាប់រៀបចំសិក្ខាសាលាថ្នាក់ជាតិនៅឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា តំបន់ឆ្នេរសមុទ្រនិងកោះរបស់ប្រទេសកម្ពុជា គឺមានភាពអំណោយផល និងសម្បូរដោយធនធានធម្មជាតិ ដែលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍដោយចីរភាព៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ