ចំនួន Hotspot ត្រូវបានប្រើជាញឹកញាប់ ដើម្បីបង្ហាញតំបន់ដែលគួរឲ្យព្រួយបារម្ភ នៃការបំពុលខ្យល់ ប៉ុន្តែវាអាចមានការយល់ច្រឡំ។ ចំនួន Hotspot ច្រើន មិនមែនជាភស្តុតាងថា មានការបំពុលខ្យល់ធ្ងន់ធ្ងរ ឬមានទំហំធំនោះឡើយ។

Hotspot បង្ហាញតែទីតាំងជាក់លាក់ដែលបានកើតមានការឆេះ និងបញ្ចេញផ្សែងក្នុងកម្រិតណាមួយប៉ុណ្ណោះ។ វាមិនអាចវាស់វែងកម្រិតខ្លាំងនៃការបំពុល ទំហំតំបន់ដែលរងផលប៉ះពាល់ ឬរយៈពេលដែលការបំពុលកើតមានឡើយ។ ដូច្នេះ Hotspot តូចៗ ដែលការបំពុលទាប ត្រូវបានវាយតម្លៃជារួម ជាមួយទំហំធំៗ និងមានការបំពុលខ្លាំង។

ករណីមានកើតឡើងចំនួន Hotspot ក៏អាស្រ័យលើការត្រួតពិនិត្យ និងលក្ខខណ្ឌអាកាសធាតុផងដែរ។ តំបន់ដែលមានឧបករណ៍វាស់វែងច្រើន អាចបង្ហាញ Hotspot ច្រើន។ ខ្យល់ និងលក្ខខណ្ឌបរិយាកាស អាចបណ្ដាលឲ្យការបំពុល រាលដាលទៅតំបន់ធំៗ ដោយមិនបង្កើត Hotspot ច្បាស់លាស់ ប៉ុន្តែវាក៏អាចប៉ះពាល់ដល់ប្រជាជន។ ភស្តុតាងខាងលើ បណ្តាលឱ្យមានការយល់ច្រឡំ អាចនាំឲ្យមានការសន្និដ្ឋានមិនត្រឹមត្រូវ និងការសម្រេចចិត្តមិនមានប្រសិទ្ធភាព។

ដូច្នេះ ទិន្នន័យ Hotspot គួរត្រូវបានប្រើជាឧបករណ៍សម្រាប់ទទួលព័ត៌មានដំបូងប៉ុណ្ណោះ មិនមែនជាការវាស់វែងផ្ទាល់នៃស្ថានភាពធ្ងន់ធ្ងរនៃការបំពុលខ្យល់ឡើយ។ ជារួមការវាយតម្លៃត្រឹមត្រូវ និងការផ្តល់ព័ត៌មានអំពីកម្រិតការបំពុលរយៈពេលជាក់លាក់ និងទំហំនៃការរងការប៉ះពាល់ គឺមិនអាចមើលត្រឹមតែចំនួន Hotspot ប៉ុណ្ណោះទេ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ