ស្វាមីភក្តិចំពោះភរិយានិងក្រុមគ្រួសារ គឺបៀបដូចជាការបង្កើតឱ្យមានសន្តិសុខនិងសន្តិភាពសម្រាប់សង្គមជាតិ ដែលនេះ គឺសមស្របទៅនឹងប្រធានបទ សន្តិសុខ និងសន្តិភាពសម្រាប់ស្រ្តីនិងគ្រួសារ នៃទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥។ សារលើកទឹកចិត្តដល់មន្រ្តីរាជការជាស្រ្តីនៃក្រសួងបរិស្ថាន របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺប្រៀបដូចជាសារដាស់តឿនក្រើនរំលឹក ជម្រុញឱ្យមានការគាំទ្រ និងចូលរួមពីសំណាក់បុរសៗនៅទូទាំងប្រទេស ដើម្បីការពារស្រ្តី កុមារីឱ្យពួកគេទទួលបានសុវត្ថិភាព តម្លៃ និងអំណាច ឈានឆ្ពោះទៅសម្រេចបាននូវសមិទ្ធផលនានា តាមរយៈការប្រើប្រាស់សក្តានុពលពេញលេញរបស់ពួកគេ។

ឆ្លៀតក្នុងឱកាសនៃការអបអរ សាទរទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការអរគុណជូនចំពោះគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងបរិស្ថាន ដែលបានសហការរៀបចំ ទិវាអន្តរជាតិ នារី៨មីនា ខួបលើកទី១១៥ នាថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦នេះឡើង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្ញើសារលើកទឹកចិត្តដល់ស្រ្តីទាំងអស់ និងជាពិសេសស្រ្តី កុមារីដែលរស់នៅក្នុងជំរំជនភៀសឹកទាំងអស់ ឱ្យទទួលបានសុខ សុវត្ថិភាព និងសន្តិភាព។ សន្តិភាព គឺជាគ្រឹះក្នុងការអភិវឌ្ឍ និង សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីបន្តការពង្រឹងសមត្ថភាព សាមគ្គីភាព និងការសម្រេចរួមគ្នា ឱ្យបាននូវភាពស្អាត ភាពបៃតង និងចីរភាពនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលជាភាពសុខដុមរមនីយកម្មនៅក្នុងសង្គមជាតិក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី